leftcenterrightdel
លោក Nguyen Chi Dung និងលោកស្រី Ann Marie Yastishock ចុចប៊ូតុងដាក់ឲ្យដំណើរការកម្មវិធី (រូបថត៖ vnanet.vn)

ថ្លែងនៅទីនេះ លោករដ្ឋមន្រ្តី Nguyen Chi Dung បានឲ្យដឹងថា នាថ្ងៃទី៣ មិថុនា ឆ្នាំ២០២០ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមបានចេញផ្សាយសេចក្ដីសម្រេចចិត្តអនុម័តលើ “កម្មវិធីជាតិស្ដីពីការបង្វែរឌីជីថលដល់ឆ្នាំ ២០២៥ ទិសដៅដល់ឆ្នាំ២០៣០”។ លោកបានបន្ថែមទៀតថា៖ “គោលដៅនោះគឺដល់ឆ្នាំ២០២៥ សហគ្រាសទាំង១០០% សុទ្ធតែទទួលបានការជួយឧបត្ថម្ភក្នុងការបង្វែរឌីជីថល។ សហគ្រាសជាង ១០ ម៉ឺនអង្គភាពនឹងទទួលបានការជួយឧបត្ថម្ភពីកម្មវិធី ហើយ មានសហគ្រាសជាង ១០០ អង្គភាពក្នុងចំណោមទាំងនោះ ក្លាយទៅជាសហគ្រាសគំរូអំពីការបង្វែរឌីជីថល”។

លោកស្រី Ann Marie Yastishock នាយិកា USAID បានឲ្យដឹងថា ការបង្វែរឌីជីថលជានិន្នាការដែលមិនអាចជៀសផុតបានឡើយ ដើម្បីជួយសហគ្រាសស្ដារកំណើនឡើងវិញក្រោយពីជម្ងឺរាតត្បាត ហើយបង្កើតជំហានលោតផ្លោះក្នុងបដិវត្តន៍ឧស្សាហកម្មលើកទី៤។ USAID បាននិង កំពុងជួយឧបត្ថម្ភសហគ្រាសនៅប្រទេសជាច្រើនអនុវត្តដំណើរការនេះ រួមទាំងប្រទេសវៀតណាមផង៕

តាម vovworld.vn