leftcenterrightdel
រូបថតឧទាហរណ៍ (vnanet.vn)

ជាក់ស្តែង ទំហំពាណិជ្ជកម្មនាំចូល និងនាំចេញទំនិញក្នុងរយៈពេល១១ ខែដើមឆ្នាំ២០២០ សម្រេចបាន ៤៨៩.១ ពាន់លានដុល្លារអាមេរិក ពោលគឺកើនឡើង ៣.៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះ ទំហំពាណិជ្ជកម្មនាំចេញសម្រេចបាន ២៥៤.៦ ពាន់លានដុល្លារ កើនឡើង ៥.៣% និងទំហំពាណិជ្ជកម្មនាំចូលសម្រេចបាន ២៣៤.៥ ពាន់លានដុល្លារកើនឡើង ១.៥%។

អំពីទីផ្សារនាំចេញទំនិញ សហរដ្ឋអាមេរិក ជាទីផ្សារនាំចេញធំបំផុតរបស់វៀតណាមក្នុងរយៈពេល ១១ ខែដើមឆ្នាំ២០២០ បន្ទាប់មកគឺប្រទេសចិន សហភាពអឺរ៉ុប អាស៊ាន កូរ៉េខាងត្បូង និងជប៉ុន ជាដើម ។ល។

អំពីទីផ្សារនាំចូលទំនិញក្នុងរយៈពេល ១១ ខែ នៃឆ្នាំ២០២០ ចិនជាទីផ្សារនាំចូលធំជាងគេរបស់វៀតណាម បន្ទាប់មកគឺកូរ៉េខាងត្បូង អាស៊ាន ជប៉ុន សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក។ល។

បកប្រែដោយ Huyen Trang