អញ្ជើញចូលរួមកម្មវិធីរៃអង្គាសថវិកានេះ រួមមានកម្មាភិបាល និងបុគ្គលិក នៃស្ថានទូត តំណាងសមាគមអាណិកជនវៀតណាម សមាគមនិស្សិតវៀតណាមនិងអាជីវករវៀតណាម រួមទាំងអាណិកជនវៀតណាមដែលកំពុងរកស៊ី និងរស់នៅក្នុងប្រទេសម៉ុងហ្គោលី។

leftcenterrightdel
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំម៉ុងហ្គោលី លោកស្រី Doan Thi Huong ថ្លែងក្នុងកម្មវិធី (រូបថត៖ baoquocte.vn)

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំម៉ុងហ្គោលី លោកស្រី Doan Thi Huong បានជូនដំណឹងអំពីការបាត់បង់ទាំងអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជនដែលបណ្ដាលឡើងដោយគ្រោះទឹកជំនន់នៅខេត្តមួយចំនួននៅភាគកណ្តាលវៀតណាម។ លោកស្រីបានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់បក្សទាំងមូល កងទ័ពទាំងមូល និងប្រជាជនទាំងមូលក្នុងការទប់ទល់ និងជំនះនូវផលវិបាកដោយទឹកជំនន់។ 

លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា ការខូចខាតដោយទឹកជំនន់ដែលបណ្តាលឲ្យលំនៅឋានរងការជន់លិច រលំ និងបាត់បង់ទ្រព្យសម្បត្ដិជាច្រើន .......។ ប្រជាជននៅតំបន់រងទឹកជំនន់ត្រូវបានប្រឈមមុខនឹងការលំបាកជាច្រើន ដូចជាការខ្វះស្បៀងអាហារ ទឹកស្អាត ថ្នាំព្យាបាល និងសម្លៀកបំពាក់ជាដើម។ សិស្សខ្វះសៀវភៅ និងសំភារៈសិក្សា ... ជាពិសេសគ្រួសារជាច្រើនបានបាត់បង់មនុស្សជាទីស្រលាញ់របស់ខ្លួន - វាគឺជាការឈឺចាប់យ៉ាងខ្លាំងណាស់។

leftcenterrightdel
សមាគមអាណិកជនវៀតណាម និងអាជីវកម្មនៅម៉ុងហ្គោលីជួយឧបត្ថម្ភប្រជាជនដែលរងផលប៉ះពាល់ដោយទឹកជំនន់ (រូបថត៖ baoquocte.vn)

ក្នុងឱកាសនេះ លោកស្រីឯកអគ្គរដ្ឋទូត Doan Thi Huong បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតដល់ក្រុមគ្រួសាររបស់កម្មាភិបាល និងយុទ្ធជនដែលបានពលីជីវិតនៅពេលបំពេញភារកិច្ច និងក្រុមគ្រួសារដែលមានសាច់ញាតិស្លាប់ ឬ បាត់ខ្លួនដោយទឹកជំនន់នាពេលថ្មីៗនេះ។

បន្ទាប់ពីបំផុសការរៃអង្គាសថវិកា សមាគមអាណិកជនវៀតណាមនៅម៉ុងហ្គោលី ចូលរួមវិភាគទានបានប្រមាណ ១១០ លានដុង។ កម្មាភិបាល និងបុគ្គលិកស្ថានទូតម្នាក់ៗបានរៃអង្គាសពី ១០០ ដល់ ៣០០ ដុល្លារ។ ក្រៅពីនេះ ស្ថានទូតក៏ទទួលបានការចូលរួមវិភាគទាន និងការជួយឧបត្ថម្ភពីអង្គការអាជីវកម្ម និងសប្បុរសជនជាច្រើនទៀតផង៕

បកប្រែដោយ Pham Diep