leftcenterrightdel
លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc  ចុះសួរសុខទុក្ខប្រជាជននៅឃុំ Hien Ninh  ស្រុក Quang Ninh (រូបថត៖ vnanet.vn)

បន្ទាប់ពីមកដល់ឃុំ Hien Ninh  ស្រុក Quang Ninh ខេត្ដ Quang Binh វៀតណាម។ តាងនាមថ្នាក់ដឹកនាំបក្ស និងរដ្ឋ លោកនាយករដ្ឋមន្ត្រីបានសួរសុខទុក្ខ លើកទឹកចិត្តនិងចែករំលែកការលំបាកជាមួយប្រជាជនដែលរងផលប៉ះពាលដោយទឹកជំនន់ ហើយលោកសង្ឃឹមថា ប្រជាជននឹងឆ្លងកាត់ការលំបាកនេះក្នុងពេលឆាប់ៗ។ 

ក្នុងឱកាសនេះ លោកនាយករដ្ឋមន្ដ្រីបានធ្វើការជាមួយថ្នាក់ដឹកនាំខេត្ដមួយចំនួននៅភាគកណ្ដាលវៀតណាមស្តីពីការជំនះនូវផលវិបាកដោយគ្រោះទឹកជំនន់។ មានប្រសាសន៍នៅកិច្ចប្រជុំ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិខំប្រឹងប្រែងរបស់បណ្ដាខេត្តនៅភាគកណ្ដាលក្នុងការទប់ទល់នឹងគ្រោះទឹកជំនន់ និងការជំនះផលវិបាក ព្រមទាំងលើកសរសើរចំពោះសប្បុរសជន​នៅទូទាំងប្រទេសដែលបានចែករំលែកការលំបាកជាមួយប្រជាជននៅភាគកណ្ដាល វៀតណាមផងដែរ។

លោកនាយករដ្ឋមន្រ្តីបានស្នើឲ្យថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងអាជ្ញាធម៌ដែនដីត្រូវប្រមូលកម្លាំងទាំងអស់ដើម្បីជំនះរាល់ការ​ការលំបាក​ការខូចខាត និងជួយឧបត្ថម្ភប្រជាជនដែលរងផលប៉ះពាល់ដោយទឹកជំនន់ជាបន្ទាន់៕

បកប្រែដោយ Pham Diep