leftcenterrightdel
ព្រះសង្ឃ Bouma Sihavong - ប្រធានស្តីទីសហភាពសហព័ន្ធព្រះពុទ្ធសាសនាឡាវជួយឧបត្ថម្ភប្រជាជនវៀតណាមដែលរងផលប៉ះពាល់ដោយទឹកជំនន់ (រូបថត៖ vov.vn)

បន្ទាប់ពីពិធីបង្សុកូល ប្រតិភូទាំងឡាយ និងអាណិកជនវៀតណាមនៅទីក្រុងវៀងចន្ទន៍ បានរៃ៉អង្គាសប្រាក់ចំនួន ២០០ លាន​គីពឡាវ និងគ្រឿងឧបភោគបរិភោគដើម្បីជួយឧបត្ថម្ភប្រជាជននៅភាគកណ្ដាលវៀតណាមដែលរងផលប៉ះពាល់ដោយទឹកជំនន់​។

leftcenterrightdel
លោក Thai Xuan Dung ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំសាធារណរដ្ឋឆែកទទួលប្រាក់ជួយឧបត្ថម្ភប្រជាជននៅភាគកណ្តាលវៀតណាមពីថ្នាក់ដឹកនាំសមាគមវៀតណាមប្រចាំសាធារណរដ្ឋឆែក  (រូបថត៖ vov.vn)

គួររំលឹកថា នាថ្ងៃដដែល សហគមន៍ជនជាតិវៀតណាមនៅសាធារណរដ្ឋឆែកបានរៃ៉អង្គាសថវិកាជាង ១ ពាន់លានដុងជួយឧបត្ថម្ភប្រជាជននៅភាគកណ្តាលប្រទេសវៀតណាម។

បច្ចុប្បន្នថ្នាក់ដឹកនាំសមាគមវៀតណាមនៅសាធារណរដ្ឋឆែកបានបង្កើតគណៈកម្មការចលនាសកម្មភាពរ៉ៃអង្គាសដើម្បីជួយឧបត្ថម្ភប្រជាជននៅភាគកណ្ដាលវៀតណាម។ ការរ៉ៃអង្គាសរបស់សមាគមអាណិកជនវៀតណាមនៅសាធារណរដ្ឋឆែកនឹងបន្ដត្រូវបានធ្វើឡើងដើម្បីជួយឧបត្ថម្ភប្រជាជនដែលរងផលប៉ះពាល់ដោយទឹកជំនន់ ៕

បកប្រែដោយ Pham Diep