leftcenterrightdel
ទឹកជំនន់នៅភាគកណ្តាលវៀតណាមបង្កផលវិបាកយ៉ាងធ្ងន់ធ្ងរជាច្រើន (រូបថត៖ zingnews.vn)

ជំនួយនេះនឹងត្រូវអនុវត្តតាមរយៈក្រុមទំនាក់ទំនងភាពជាដៃគូជំនួយមនុស្សធម៌របស់អូស្រ្តាលី។ សកម្មភាពនេះនឹងត្រូវបានអនុវត្តស្របជាមួយសកម្មភាពនានាដែលជួយវៀតណាម ទប់ទល់នឹងជំងឺរាតត្បាត Covid-19 ដែលអូស្ត្រាលីកំពុងអនុវត្ត រួមទាំងកញ្ចប់ជំនួយក្នុងទឹកប្រាក់ ១០.៥ លានដុល្លារ ដែលបានប្រកាសនៅខែ ​មិថុនា ឆ្នាំនេះ។

* នៅថ្ងៃដដែល បើយោងតាមសេចក្តីប្រកាសព័ត៌មានមួយរបស់ក្រសួងការបរទេសអាមេរិក បញ្ជាក់ថា រដ្ឋាភិបាលអាមេរិកបានផ្ញើសារចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតដល់រដ្ឋាភិបាល និងប្រជាជនវៀតណាម ជាពិសេសប្រជាជនដែលរងផលប៉ះពាល់ដោយសារទឹកជំនន់យ៉ាងធ្ងន់ធ្ងរនៅភាគកណ្តាលវៀតណាម។ រដ្ឋាភិបាលអាមេរិកត្រៀមជាស្រេចជួយប្រទេសវៀតណាមក្នុងការជំនះនូវការខូចខាតដោយសារទឹកជំនន់៕

បកប្រែដោយ Huyen Trang