នាថ្ងៃទី ២៣ ខែកញ្ញា នៅទីក្រុងហ្សឺណែវ វៀតណាមរួមជាមួយសមាជិកមួយចំនួននៃអង្គការពាណិជ្ជកម្មពិភពលោក (WTO) បានចូលរួមកិច្ចប្រជុំតាមប្រព័ន្ធវីដេអូថ្នាក់ឯកអគ្គរដ្ឋទូត ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍ ស្តីពីការបង្កើតក្រុមការងារក្រៅផ្លូវការផ្នែកពាណិជ្ជកម្ម និងយេនឌ័រ ដោយ​អនុវត្តគំនិតផ្តួចផ្តើមដែលបានដាក់ចេញក្នុងឆ្នាំ ២០១៧ ដើម្បីបង្កើនការចូលរួមរបស់ស្ត្រីក្នុងវិស័យពាណិជ្ជកម្ម។

leftcenterrightdel
លោកស្រី Le Thi Tuyet Mai ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព និងជាប្រធានស្ថានបេសកកម្មអចិន្រ្តៃយ៍របស់វៀតណាមអមអង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្មពិភពលោក (WTO) និងអង្គការអន្តរជាតិដទៃទៀតប្រចាំទីក្រុងហ្សឺណែវ (រូបថត៖ vnanet.vn)

គំនិតផ្តួចផ្តើមនេះត្រូវបានចែងនៅក្នុងសេចក្តីថ្លែងការណ៍រួមទីក្រុង Buenos Aires ស្តីពីពាណិជ្ជកម្ម និងលើកកំពស់សិទ្ធិអំណាចលើ​វិស័យ​សេដ្ឋកិច្ចសម្រាប់ស្ត្រីនៅឯកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអង្គការពាណិជ្ជកម្មពិភពលោក លើកទី ១១ ឆ្នាំ២០១៧ ដែលធ្វើឡើងនៅទីក្រុង Buenos Aires នៃប្រទេសអាហ្សង់ទីន ដែលទទួលបានការគាំទ្រពីសមាជិកអង្គការពាណិជ្ជកម្មពិភពលោក និងប្រទេសសង្កេតការចំនួន ១១៨  ហើយ​បច្ចុប្បន្ននេះ​មានប្រទេសចំនួន ១២៧ បានចូលរួមក្នុងសេចក្តីថ្លែងការណ៍រួមនេះ។

លោកស្រី Le Thi Tuyet Mai ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព និងជាប្រធាន​ស្ថានបេសកកម្មអចិន្រ្តៃយ៍របស់វៀតណាមអមអង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្មពិភពលោក (WTO) និងអង្គការអន្តរជាតិដទៃទៀតប្រចាំទីក្រុងហ្សឺណែវបានអះអាងថា វៀតណាមគាំទ្រការបង្កើតក្រុមការងារ ដោយមានផែនទីបង្ហាញផ្លូវ និងសកម្មភាពជាក់លាក់ ដើម្បីជំរុញការអនុវត្តសេចក្តីថ្លែងការណ៍រួមក្នុងបំណងលើកកម្ពស់ការចូលរួមពីស្ត្រីក្នុងពាណិជ្ជកម្មអន្តរជាតិ ជាពិសេសនៅក្នុងបរិបទនៃការរីករាលដាលជំងឺ Covid-19 ។ វៀតណាមមានបំណងចង់រៀនសូត្របទពិសោធន៍ពីប្រទេសដទៃទៀតក្នុងវិស័យនេះ ហើយត្រៀមខ្លួនចូលរួមក្នុងសកម្មភាពរបស់ក្រុមការងារដែលទើបបង្កើតថ្មី៕

បកប្រែដោយ Duy Hoan