leftcenterrightdel
អត្ថបទរបស់ ABC វាយតម្លៃខ្ពស់ចំពោះរបៀបឆ្លើយតបរបស់វៀតណាមទៅនឹងជំងឺរាតត្បាត Covid-19 (រូបថតអេក្រង់)

សម្ព័ន្ធផ្សព្វផ្សាយព័ត៌មាន ABC បានចាត់ទុកថា ការរីករាលដាលលើកទី ២ នៃជំងឺរាតត្បាត Covid-19 បានផ្ទុះឡើងនៅទីក្រុង Da Nang ចាប់តាំងពីចុងខែកក្កដាមក ប៉ុន្តែដោយសារមានការបិទទីក្រុង រួមជាមួយការគ្រប់គ្រងយ៉ាងតឹងរឹងក្នុងការធ្វើដំណើរចេញចូលទីក្រុងនេះ បានកាត់បន្ថយការឆ្លងរាលដាលនៃជំងឺនេះប្រកបដោយប្រសិទ្ធភាព។

អត្ថបទនេះបានដកស្រង់សំដីរបស់លោកសាស្រ្តាចារ្យ Guy Thwaites នាយកនៃបន្ទប់ពិសោធន៍ស្រាវជ្រាវនៅសកលវិទ្យាល័យ Oxford ដែលមានទីស្នាក់ការប្រចាំនៅទីក្រុងហូជីមិញបានឲ្យដឹងថា៖ ប្រទេសវៀតណាមធ្វើតេស្តិ៍រកវីរុស ដោយរួមបញ្ចូលសំណាករបស់មនុស្សចំនួនពី ៥ ទៅ ៦ នាក់ ឬសមាជិកក្នុងគ្រួសារទាំងអស់ ធ្វើតេស្ត៍ក្នុងពេលតែមួយ។ ប្រសិនបើ លទ្ធផលធ្វើតេស្តជាវិជ្ជមាននោះ  គេនឹងយកសំណាកទៅធ្វើតេស្តិ៍ម្នាក់ម្ដង ៗ ដាច់ដោយឡែក។ ធ្វើតាមវិធីនេះ ប្រទេសវៀតណាមអាចធ្វើតេស្តិ៍ឲ្យមនុស្សប្រមាណ ១០០,០០០ នាក់ ត្រឹមតែ ២ ម៉ឺនដងប៉ុណ្ណោះ។ វិធីនេះបានជួយសន្សំសំចៃថវិកា និងពេលវេលាយ៉ាងច្រើនឲ្យប្រទេសវៀតណាម៕

បកប្រែដោយ Thanh Cong