leftcenterrightdel
រូបថតឧទាហរណ៍ (nhandan.com.vn)

នេះជាជើងហោះហើរពាណិជ្ជកម្មដំបូងរបស់ក្រុមហ៊ុមអាកាសចរណ៍ជាតិវៀតណាមត្រឡប់មកប្រទេសវៀតណាមវិញ ក្រោយជំងឺ Covid-19។ បច្ចុប្បន្ន ក្រុមហ៊ុន Vietnam Airlines បានលក់សំបុត្រសម្រាប់ជើងហោះហើរនេះ។ អតិថិជនអាចទិញសំបុត្រសម្រាប់ជើងហោះហើរនេះនៅបញ្ជរលក់សំបុត្រ និងភ្នាក់ងាររបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាមនៅវៀតណាម ឬនៅប្រទេសកូរ៉េខាងត្បូង។ ដើម្បីចូលរួមជើងហោះហើរនេះ អ្នកដំណើរត្រូវបំពេញលក្ខខណ្ឌដូចជា មានលិខិតបញ្ជាក់អវិជ្ជមានចំពោះវីរុស SARS-CoV-2 ដោយវិធីសាស្ត្រ PCR ក្នុងរយៈពេល ៣ ថ្ងៃមុនពេលចូលរួមជើងហោះហើរ បញ្ជាក់ពីទីតាំងដាក់ឲ្យនៅដាច់ដោយឡែកពីគេនៅប្រទេសវៀតណាម  និងរាយការណ៍វេជ្ជសាស្រ្ត។ល៕

បកប្រែដោយ Thuy Anh