leftcenterrightdel
អនុរដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទលោក Phung Duc Tien ថ្លែងក្នុងសន្និសីទ

នេះជាការអះអាងរបស់អនុរដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទលោក Phung Duc Tien ក្នុងសន្និសីទស្តីពីការធានាគុណភាព សុវត្ថិភាពស្បៀងអាហារ និងសុវត្ថិភាពជំងឺដើម្បីជំរុញផលិតកម្មនិងការប្រើប្រាស់ជលផលដោយក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទរៀបចំឡើងនាថ្ងៃទី ១៩ ខែកញ្ញា នៅទីក្រុង Can Tho វៀតណាម។ បច្ចុប្បន្ន ផលិតផលបង្កងស្ថិតក្នុងស្ថានភាពអំណោយផលនៅពេលបង្កើនទាំងបរិមាណនិងតម្លៃលក់។ ចាប់តាំងពីពេលដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងសហភាពអឺរ៉ុប (EVFTA) បានចូលជាធរមានកាលពីដើមខែសីហាមក ការទិញបង្កងបានកើនឡើងជាង ១០%។ យោងតាមសមាគមកែច្នៃនិងនាំចេញជលផលរវៀតណាម (VASEP) បានឲ្យដឹងថា ទីផ្សារនាំចេញបង្កងធំៗ របស់វៀតណាមគឺអាមេរិក ជប៉ុន ចិន សហភាពអឺរ៉ុប និងកូរ៉េខាងត្បូង។

គិតត្រឹមថ្ងៃទី ១៥ ខែសីហា ការនាំចេញបង្កងសម្រេចបានចំនួន ២,១ ពាន់លានដុល្លារ ដែលស្រូបយកជាង ៤៣% ចំណូលនាំចេញជលផលរុប។ ក្នុងនោះទីផ្សារនាំចូលបង្កងចំនួន ២ របស់វៀតណាមនៅតែរក្សាបានកំណើនពោលគឺសហរដ្ឋអាមេរិក (កើន ៣២%) និងកូរ៉េខាងត្បូង (កើន ៨.៥%)៕

តាម vovworld.vn