យោងតាមរបាយការណ៍នេះ ADB ព្យាករណ៍ថា កំណើនសេដ្ឋកិច្ចវៀតណាមនឹងកើនឡើង ១.៨% នៅឆ្នាំ ២០២០ ក្នុងបរិបទនៃជំងឺ Covid-19 និងកើនឡើង ៦.៣% ក្នុងឆ្នាំ ២០២១ ។ លោក Andrew Jeffries នាយកធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំនៅវៀតណាម ចាត់ទុកថា កំណើនសេដ្ឋកិច្ចរបស់វៀតណាមនៅតែរឹងមាំក្នុងឆ្នាំ២០២០ ដោយសារភាពជោគជ័យរបស់រដ្ឋាភិបាល​វៀតណាមក្នុងការគ្រប់គ្រងការរីករាលដាលនៃជំងឺ Covid-19។

leftcenterrightdel
រូបថតឧទាហរណ៍ (vnanet.vn)

របាយការណ៍របស់ ADB ក៏សង្កត់ធ្ងន់ថា ទស្សនវិស័យសេដ្ឋកិច្ចរបស់វៀតណាមសម្រាប់រយៈពេលមធ្យម និងវែងនៅតែមានលក្ខណៈវិជ្ជមាន។ ការដែលវៀតណាមចូលរួមកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី និងពហុភាគីជាច្រើននឹងជួយស្ដារសេដ្ឋកិច្ចវៀតណាមឡើងវិញ៕

បកប្រែដោយ Thuy Anh