អ្នកដំណើរតាមជើងហោះហើរនេះរួមទាំងមនុស្សអាយុក្រោម ១៨ ឆ្នាំ មនុស្សចាស់ អ្នកមានជំងឺប្រចាំកាយ និស្សិតដែលបានបញ្ចប់ការសិក្សាគ្មានកន្លែងស្នាក់នៅ និងករណីជួបការលំបាកផ្សេងៗទៀត។ ស្ថានទូតវៀតណាមប្រចាំអូស្ត្រាលីបានបញ្ជូនកម្មាភិបាលទៅអាកាសយានដ្ឋានដើម្បីជួយពលរដ្ឋ។ បន្ទាប់ពីយន្តហោះចុះចតនៅអាកាសយានដ្ឋាន Van Don អ្នកដំណើរទាំងអស់ត្រូវបានធ្វើចត្តាឡីស័ក និងដាក់ឲ្យនៅដាច់ដោយឡែកតាមការកំណត់។

leftcenterrightdel
រូបថតឧទាហរណ៍ (vnanet.vn)

នៅពេលខាងមុខនេះ ការបញ្ជូនពលរដ្ឋវៀតណាមដែលជួបការលំបាកវិលត្រឡប់មកប្រទេសវិញនឹងត្រូវបានរៀបចំតាមគោលបំណងរបស់ប្រជាពលរដ្ឋ ស្របតាមស្ថានភាពនៃជំងឺរាតត្បាត និងតាមលទ្ធភាពនៃតំបន់ដាក់ឲ្យនៅកន្លែងដាច់ដោយឡែកពីគេនៅក្នុងប្រទេស៕

បកប្រែដោយ Thuy Anh