leftcenterrightdel
ប្រតិភូទៅទស្សនាស្តង់ផ្សព្វ​ផ្សាយ​ពី​ម្ហូប​ប្រចាំ​តំបន់

តាមយោបល់ចូលរួមនៅក្នុងកិច្ចប្រជុំបានឲ្យដឹងថា បន្ទាប់ពីរយៈពេល ៥ ឆ្នាំ ដែលអនុវត្តកម្មវិធីនេះបាននាំមកនូវលទ្ធផលជាវិជ្ជមានក្នុងផលិតកម្ម ការចែកចាយ និងការប្រើប្រាស់នៅតាមតំបន់នានាដែលមានការលំបាកខ្លាំង។ ជាពិសេស មិនត្រឹមតែភ្ជាប់ និងទាក់ទាញពាណិជ្ជករ និងសហគ្រាសមកវិនិយោគ  និងផ្សព្វផ្សាយផលិតផលកសិកម្ម រុក្ខកម្ម និងជលផលនៅតំបន់ភ្នំ តំបន់ដាច់ស្រយាល និងកោះប៉ុណ្ណោះទេ ថែមទាំងបានបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់ជាច្រើន និងការប្រើប្រាស់ផលិតផលកសិកម្មប្រកបដោយចីរភាព។ ម្ហូបប្រចាំតំបន់ជាច្រើនដូចជា ស្វាយ Son La យិនសិន Ngoc Linh ផ្លែប័រ Dak Lak ត្រីសាលម៉ុន Sapa និងស្រា Phu Quoc ... បានចូលរួមក្នុងប្រព័ន្ធចែកចាយល្បីឈ្មោះនៅទូទាំងប្រទេស និងបាន​នាំចេញទៅទីផ្សារបរទេសនានាដូចជា ថៃ ជប៉ុន សិង្ហបុរី អាល្លឺម៉ង់…៕

បកប្រែដោយ Duy Hoan