leftcenterrightdel
ការនាំចេញអង្កររបស់វៀតណាមទៅកាន់ទីផ្សារអាហ្រ្វិក បន្តកើនឡើង (រូបថត៖ vnanet.vn)

ការនាំចេញអង្កររបស់វៀតណាមទៅកាន់ទីផ្សារអាហ្រ្វិកកំពុងកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២០ ហើយត្រូវបានគេរំពឹងថានឹងបន្តកើនឡើងយ៉ាងខ្ពស់ថែមទៀតក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ សូម្បីតែនៅក្នុងឆ្នាំ ២០២១ ក៏ដោយ។ ជាពិសេសក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២០  ការនាំចេញអង្កររបស់វៀតណាមទៅកាន់សេណេហ្គាល់ បានកើនឡើងជាង ៤១,០០០ តោន ហើយទំហំពាណិជ្ជកម្មសម្រេចបានជិត ១៥ លានដុល្លារអាមេរិក ពោលគឺកើនឡើងជាង ២៨ ដងខាងបរិមាណ និងជាង ១៩ ដងខាងតម្លៃបើប្រៀបធៀបក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

នាឆ្នាំ ២០១៩ វៀតណាមបាននាំចេញអង្ករទៅកាន់ប្រទេសចំនួន ៣៥ ក្នុងចំណោមប្រទេសទាំង ៥៥ នៅទ្វីបអាហ្រ្វិកដោយមានទំហំពាណិជ្ជកម្មជិត ៦៣០ លានដុល្លារអាមេរិក។ តម្រូវការនាំចេញអង្កររបស់អាហ្រ្វិកក្នុងឆ្នាំ ២០២០ ត្រូវបានប៉ាន់ប្រមាណថាមានចំនួន ១៥.៧ លានតោន ហើយមកទល់ឆ្នាំ ២០២១ គេបានព្យាករណ៍ថាការនាំចូលអង្កររបស់អាហ្វ្រិកនឹងបន្តកើនឡើងច្រើនថែមទៀតផងដែរ៕

បកប្រែដោយ Huyen Trang