leftcenterrightdel
ទីក្រុងហាណូយនឹងធ្វើតេស្តរក Covid-19 សម្រាប់ប្រជាជនទាំងអស់ដែលវិលត្រឡប់មកពីទីក្រុង Da Nang ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ២៩ ខែកក្កដា (រូបថត៖ baoquocte.vn)

ទន្ទឹមនឹងនេះ លោកវេជ្ជបណ្ឌិត Justin Beardsley ជាគ្រូបង្រៀនជាន់ខ្ពស់ផ្នែកជំងឺឆ្លងនៃសាកលវិទ្យាល័យ Sydney (ប្រទេសអូស្រ្តាលី) បានសង្កត់ធ្ងន់ថា វៀតណាមបានបង្ហាញនូវការចូលរួមយ៉ាងខ្លាំងរបស់សហគមន៍ ក្នុងការទប់ស្កាត់ការរីករាលដាលនៃវីរុសនេះ។ យោងតាមលោក នៅប្រទេសវៀតណាម “មានមោទនភាពជាតិដ៏ធំធេងក្នុងការគ្រប់គ្រងជំងឺរាតត្បាត”។ លោកស្រី Le Thu Huong អ្នកវិភាគជាន់ខ្ពស់នៅវិទ្យាស្ថានគោលនយោបាយយុទ្ធសាស្ត្រអូស្ត្រាលី បានអះអាងថា ករណីស្លាប់ដែលត្រូវបានគេរាយការណ៍នាពេលថ្មីៗនេះ បង្ហាញពីតម្លាភាពក្នុងការរាយការណ៍អំពី Covid-19 នៅប្រទេសវៀតណាម និងករណីស្លាប់ដោយសារជំងឺ Covid-19 ទាំងនេះនៅវៀតណាម រហូតមកទល់ពេលនេះ សុទ្ធតែជាមនុស្សចាស់ និងមានជំងឺប្រចាំកាយ៕

បកប្រែដោយ Huyen Trang