leftcenterrightdel
ពលរដ្ឋវៀតណាមនៅម៉ាឡេស៊ីបំពេញបែបបទដើម្បីឡើងយន្តហោះវិលត្រឡប់មកប្រទេសវិញ (រូបថត៖ vnanet.vn)

ពលរដ្ឋទាំងនេះរួមមាន អ្នកមានអាយុក្រោម ១៨ ឆ្នាំ មនុស្សចាស់ អ្នកមានជម្ងឺប្រចាំកាយ ស្រ្តីមានផ្ទៃពោះ និស្សិតដែលមិនមានកន្លែងស្នាក់នៅដោយសារការបិទអន្តេវាសិកដ្ឋាន កម្មករដែលទិដ្ឋាការផុតកំណត់ រួមទាំងភ្ញៀវទេសចរ ដែលត្រូវជាប់គាំងដោយសាររោគរាតត្បាត Covid-19។ កម្មាភិបាលនៃស្ថានទូតវៀតណាមប្រចាំនៅប្រទេសម៉ាឡេស៊ី បានមកដល់អាកាសយានដ្ឋាន ជួយពលរដ្ឋវៀតណាមក្នុងការបំពេញបែបបទដើម្បីឡើងយន្តហោះ។

ជើងហោះហើរត្រូវបានធានាយ៉ាងតឹងរឹងខាងសន្តិសុខ សុវត្ថិភាព បទប្បញ្ញត្តិស្តីពីការបង្ការ និងប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាត។ បន្ទាប់ពីចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Can Tho ពលរដ្ឋទាំងឡាយត្រូវបានធ្វើចត្តាឡីស័ក ហើយបញ្ជូនទៅកន្លែងដាក់ឲ្យនៅដាច់ដោយឡែកពីគេតាមការកំណត់៕

បកប្រែដោយ Huyen Trang