leftcenterrightdel
រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងសារគមនាគមន៍វៀតណាម លោក Nguyen Manh Hung   ប្រធានសមាគមមិត្តភាពវៀតណាម - ឥណ្ឌា ផ្ដល់ជំនួយជាសំភារៈបរិក្ខារពេទ្យជូនឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅវៀតណាម លោក Pranay Verma ( រូបថតៈ vannet.vn)

 

នៅឯសិក្ខាសាលានេះ សេដ្ឋវិទូទាំងអស់មកពីអាស៊ានបានទទួលស្គាល់ថា ឥណ្ឌាជាមិត្តល្អ និងជាដៃគូជិតស្និទ្ធ។ ភាគីនានាគួរតែបន្តធ្វើការដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី។ 

លោកបណ្ឌិត Faisal Ahmed មកពីសាលាអភិបាលកិច្ច FORE បានវាយតម្លៃថា អាស៊ានជាតំបន់វឌ្ឍនភាពលើវិស័យសេដ្ឋកិច្ច វប្បធម៌ និងមានសារៈសំខាន់ខាងភូមិសាស្ត្រនយោបាយ។ ក្នុងឆ្នាំ ២០១៨-២០១៩ ទំហំពាណិជ្ជកម្មរវាងឥណ្ឌា និងអាស៊ានសម្រេចបាន ៩៧ ពាន់លានដុល្លារអាមេរិក ដែលក្នុងនោះពាណិជ្ជកម្មសេវាកម្មសម្រេចបាន ៤៥ ពាន់លានដុល្លារអាមេរិក។

លោកបណ្ឌិត Mahjabin Banu ប្រធាន SPRE ជាសមាជិកនៃមជ្ឈមណ្ឌលស្រាវជ្រាវវៀតណាមនៅទីក្រុងញូវដែលី បានសង្កត់ធ្ងន់ថា វៀតណាមល្បីឈ្មោះក្នុងការរៀបចំកិច្ចសន្ទនាជាសកល និងតំបន់។ វៀតណាមបានរៀបចំកិច្ចប្រជុំកំពូលអាស៊ានក្នុងឆ្នាំ ១៩៩៨ និងបានអំពាវនាវឱ្យបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសជាសមាជិក។

នៅឯសិក្ខាសាលាវាគ្មិនទាំងអស់បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលដែលវៀតណាមសម្រេចបានក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19  ។ ការដែលវៀតណាមគ្រប់គ្រងជំងឺបានល្អ គ្មានករណីស្លាប់ដោយសារជំងឺ COVID-19 ឡើយ។

សាស្ត្រាចារ្យរង លោកបណ្ឌិត Le Van Toan ប្រធានស្ថាបនិកនៃមជ្ឈមណ្ឌលស្រាវជ្រាវឥណ្ឌា (នៃបណ្ឌិតសភានយោបាយជាតិហូជីមិញ) បានអះអាងថា វៀតណាមបានរួមចំណែកយ៉ាងសកម្ម និងមានទំនួលខុសត្រូវខ្ពស់សម្រាប់បញ្ហាជាសកល។ ក្នុងអំឡុងពេលនៃជំងឺរាតត្បាតនោះ វៀតណាមមិនត្រឹមតែចែករំលែកបទពិសោធន៍របស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតប៉ុណ្ណោះទេ ថែមទាំងបានផ្ដល់ជំនួយជាសំភារៈបរិក្ខារពេទ្យជូនឥណ្ឌា និងប្រទេសអាស៊ានទៀតផង៕

បកប្រែដោយ Thanh Cong