leftcenterrightdel
វៀត​ណាម​​ចូល​រួម​ក្នុង​សម័យប្រជុំលើកទី ៧៣ នៃមហាសន្និបាតអង្គការសុខភាពពិភពលោក (WHO) (រូប​ថត៖ moh.gov.vn)

មកទល់បច្ចុប្បន្ននេះ វៀតណាមគ្រប់គ្រងបានយ៉ាងល្អនូវការរីករាលដាលនៃជំងឺរាតត្បាត ដែលក្នុងនោះគ្មានករណីស្លាប់ណាមួយឡើយ។ វៀតណាមបានចែករំលែកព័ត៌មាន និងបទពិសោធន៍យ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងនឹង Covid-19 ហើយតែងតែធានានូវតម្លាភាពនៃព័ត៌មានចំពោះអង្គការសុខភាពពិភពលោក និងបណ្តាប្រទេសដទៃទៀត។ ការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃយុទ្ធសាស្រ្តប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតគឺ៖ ការបង្ការ - ការរកឃើញ - ការដាក់ឲ្យនៅដាច់ដោយឡែក និងការកំចាត់ជំងឺរាតត្បាតដោយមានការចូលរួមយ៉ាងសកម្មពីសំណាក់អាជ្ញាធរមូលដ្ឋានដែលបានដឹកនាំនិងកៀរគរធនធាននានានៅក្នុង​មូលដ្ឋានរបស់ខ្លួនដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត៕

បកប្រែដោយ Duy Hoan