របាយការណ៍ PCI ត្រូវបានសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម (VCCI) និងទីភ្នាក់ងារអភិវឌ្ឍអន្តរជាតិអាមេរិក (USAID) សហប្រតិបត្តិការកសាងនិងប្រកាសក្នុងរយៈពេល១៥ឆ្នាំជាប់ៗគ្នាមក។ របាយការណ៍នេះគឺសំដៅវាយតម្លៃនិងរៀបចំណាត់ថ្នាក់បរិយាកាសអាជីវកម្មនិងគុណភាពប្រតិបត្តិសេដ្ឋកិច្ចរបស់ខេត្តក្រុងនានានៅវៀតណាម។

leftcenterrightdel
សន្ទស្សន៍ PCI ២០១៩ មានពិន្ទុមធ្យមដ៏ខ្ពស់បំផុតតាំងពីមុនមក (រូបថត៖ vov.vn)

លោក Vu Tien Loc ប្រធាន VCCI បានចាត់ទុកថា៖ “ពិតជាសប្បាយណាស់ថា លទ្ធផល PCI ឆ្នាំ២០១៩ បានបង្ហាញឲ្យឃើញនូវនិន្នាការដ៏វិជ្ជមានក្នុងការកែទម្រង់នៅតាមតំបន់នានារបស់វៀតណាម។ ជាពិសេសគឺ សន្ទស្សន៍ PCI ២០១៩ មានពិន្ទុមធ្យមដ៏ខ្ពស់បំផុតតាំងពីមុនមក។ ភាពច្នៃប្រឌិតរបស់អាជ្ញាធរថ្នាក់ខេត្តបានកើនឡើង ការដោះស្រាយការលំបាកនិងការជំពាក់ជំពិនសម្រាប់សហគ្រាសក៏មានការរីកចម្រើនផងដែរ ធ្វើឲ្យផ្ទាំងគំនូរទូទៅនៃបរិយាកាសអាជីវកម្មភ្លឺស្វាង ហើយ មានសហគ្រាសចំនួន៨០%បានសម្ដែងការពេញចិត្តចំពោះការប្រតិបត្តិ របស់ស្ថាប័នអាជ្ញាធរ”៕

តាម vovworld.vn