កាសែត Sputnik បានចាប់ផ្តើមអត្ថបទដោយសរសេរថា “តើត្រូវធ្វើដូចម្តេចដើម្បីប្រទេសវៀតណាមដែលមិនមែនជាប្រទេសសម្បូរធូធារបំផុតនៅអាស៊ីអាគ្នេយ៍ទេ តែបានខិតខំប្រឹងប្រែងប្រឆាំងនឹងវីរុស SARS-CoV-2 ប្រកបដោយជោគជ័យយ៉ាងដូច្នេះ?”។ កាសែត Sputnik បានដកស្រង់ព័ត៌មានចុះផ្សាយលើកាសែត The New York Times របស់ប្រទេសអាមេរិកដែលបានវាយតម្លៃថា វៀតណាមបានធានាដោយជោគជ័យនូវអត្រានៃការឆ្លងមេរោគ Covid-19 ឲ្យមានកំរិតទាប។

leftcenterrightdel
រថយន្តធ្វើតេស្តិ៍ជម្ងឺចល័តផ្តល់លទ្ធផលយ៉ាងលឿននិងត្រឹមត្រូវបំផុតរបស់វៀតណាម

កាសែត DW របស់ប្រទេសអាល្លឺម៉ង់បានវាយតម្លៃថា “ប្រជាជនវៀតណាមកំពុងធ្វើអ្វីៗគ្រប់បែបយ៉ាងដែលអាចធ្វើបាន ពីព្រោះពួកគេជឿជាក់លើរដ្ឋាភិបាលរបស់ពួកគេ និងភាពជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19”។ រីឯកាសែត Rappler របស់ប្រទេសហ្វីលីពីន បានដកស្រង់ការវាយតម្លៃរបស់កាសែត Financial Times នៃប្រទេសអង់គ្លេស ដោយចាត់ទុកថា វៀតណាមបានក្លាយជា “គំរូសម្រាប់ការគ្រប់គ្រងជំងឺរាតត្បាតនៅក្នុងប្រទេសមួយដែលមានធនធានមានកំរិត ប៉ុន្តែថ្នាក់ដឹកនាំរបស់វៀតណាមមានសេចក្តីសម្រេចយ៉ាងប្តូរផ្តាច់ក្នុងការដឹកនាំ”៕

បកប្រែដោយ Thuy Anh