លោក Trofimchuk វាយតម្លៃថា វៀតណាមបានប្រយុទ្ធប្រឆាំងប្រកបដោយប្រសិទ្ធភាពនឹងជម្ងឺ Covid-19 នៅពេលកន្លងមក គុណភាពសុខាភិបាល និងដំណោះស្រាយអនាម័យនិងរោគរាតត្បាតគឺជាបទពិសោធន៍ដែលវៀតណាមអាចចែករំលែកជាមួយប្រទេសនានា។

leftcenterrightdel
លោក Grigory Trofimchuk (រូបថត៖ vnanet.vn)

លោក Trofimchuk សង្កត់ធ្ងន់ថា វៀតណាមជាឧទាហរណ៍ល្អដោយមានអ្នកជម្ងឺច្រើននាក់បានព្យាបាលជាសះស្បើយ។ វៀតណាមបានជូនព័ត៌មានដោយបើកចំហ និងផ្តល់ទិន្នន័យស្ថិតិយ៉ាងពេញលេញអំពីករណីឆ្លងការព្យាបាលជាសះស្បើយ ឬត្រូវការត្រួតពិនិត្យផ្នែកវេជ្ជសាស្ត្រ។ លោកបានគាំទ្រការចែករំលែកបទពិសោធន៍ជាមួយពិភពលោករបស់វៀតណាមក្នុងផ្នែកវេជ្ជសាស្រ្តជានិយាយរួម ក្នុងការប្រយុទ្ធប្រឆាំងនឹង Covid-19 និយាយដោយឡែក និងការចួលរួមរបស់វៀតណាមក្នុងការធានាសន្តិសុខ ការបង្ការជម្ងឺឆ្លង តាមរយៈនោះ វៀតណាមកំពុងអនុវត្តល្អនូវតួនាទីជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

លោក Grigory Trofimchuk ដែលជាអ្នកស្រាវជ្រាវអំពីប្រទេសវៀតណាមក្នុងរយៈពេលច្រើនឆ្នាំ បានជឿជាក់ថា វៀតណាមនឹងទទួលជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺ Covid-19 ដោយសារប្រជាជនវៀតណាមបានធ្លាប់ឆ្លងកាត់បញ្ហាប្រឈមជាច្រើនក្នុងរយៈពេលរាប់សិបឆ្នាំកន្លងមក៕

បកប្រែដោយ Thuy Anh