ក្នុងកិច្ចប្រជុំលើកទី១ ក្រុមប្រឹក្សារបានជ្រើសរើស ២០ នាក់ក្នុងចំណោម ១៣៧ នាក់នៃអង្គភាពចំនួន៣៩។ ក្នុងកិច្ចប្រជុំលើកទី២ ក្រុមប្រឹក្សាបានជ្រើសរើសយុវជនគំរូវៀតណាមចំនួន ១០ នាក់ និងយុវជនវៀតណាមមានទេពកោសល្យចំនួន ១០ នាក់នៅឆ្នាំ២០១៩។ ក្នុងពិធីលើកសរសើរដល់យុវជនគំរូវៀតណាមចំនួន ១០ នាក់ បានទទួលប័ណ្ណរសរសើរពីលោកនាយករដ្ឋមន្រ្តីនិងមេដាយអនុស្សាវរីយ៍។ យុវជនវៀតណាមមានទេពកោសល្យចំនួន ១០ នាក់ ក៏បានទទួលប័ណ្ណរសរសើរពីមជ្ឈិមសម្ព័ន្ធយុវជននិងមេដាយអនុស្សាវរីយ៍ដែរ។

leftcenterrightdel
លោក Le Quoc Phong លេខាទី ១ នៃមជ្ឈិមសម្ព័ន្ធយុវជនប្រគល់ប័ណ្ណរសរសើរដល់យុវជនគំរូវៀតណាមនៅឆ្នាំ២០១៩ (រូបថត៖ thanhnien.vn)

ក្នុងឱកាសនេះដែរ យុវជនគំរូវៀតណាមចំនួន ១០ នាក់ និងយុវជនវៀតណាមមានទេពកោសល្យចំនួន ១០ នាក់ នៅឆ្នាំ២០១៩ បានជូនប្រាក់ចំនួន ២០០ លានដុងដើម្បីជួយគាំទ្រការប្រយុទ្ធប្រឆាំងនឹង Covid-19 និងប្រជាជននៅតំបន់​រងផលប៉ះពាល់ដោយសារគ្រោះរាំងស្ងួតនិងការជ្រាបជាតិប្រៃ៕

បកប្រែដោយ Thuy Anh