អត្ថបទមួយនេះបានដកស្រង់ប្រសាសន៍នាពេលថ្មីៗរបស់នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ថា “សហគ្រាសនីមួយៗ និងប្រជាពលរដ្ឋម្នាក់ៗ និងទីប្រជុំជននីមួយៗត្រូវខិតខំប្រឹងប្រែងនិងប្ដេជ្ញាចិត្ដក្នុងការបង្ការ និងប្រយុទ្ធប្រឆាំងនឹង Covid-19”។ ទន្ទឹមនឹងនោះ Asia Times បានដកស្រង់សម្តីរបស់សាស្ត្រាចារ្យ Carlyle Thayer នៅសាកលវិទ្យាល័យ New South Wales (អូស្ត្រាលី) ដោយវាយតម្លៃថា រដ្ឋាភិបាលវៀតណាមបានបង្កើនការឃោសនា និងណែនាំប្រជាពលរដ្ឋអំពីវិធីសាស្ដ្រជាចាំបាច់ដើម្បីកាត់បន្ថយការរីករាលដាលនៃ Covid-19។ លោកសាស្ត្រាចារ្យ Carlyle Thayer ក៏បានសង្កត់ធ្ងន់ថា “កងទ័ពវៀតណាមដែលបានប្រជាពលរដ្ឋគោរព និងទុកចិត្តជានិច្ច ហើយកងទ័ពក៏បានចូលរួមជួយទ្រទ្រង់ក្នុងការទប់ស្កាត់ Covid-19 ផងដែរ” ៕
បកប្រែដោយ Pham Diep
Type the code from the image