ការប្រគល់ធុងទឹកជូនជនរួមជាតិខ្មែរនៅតំបន់រងផលប៉ះពាល់ដោយសារគ្រោះរាំងស្ងួតនិងការជ្រាបជាតិប្រៃនៅខេត្ត Kien Giang
កប.អនឡាញ - នាថ្ងៃទី២៣ ខែមីនា នៅឃុំ Binh Giang ស្រុក Hon Dat ខេត្ត Kien Giang វៀតណាម តាមរយៈសម្ព័ន្ធយុវជនខេត្ត Kien Giang ក្រុមហ៊ុនភាគហ៊ុន Son Ha ទីក្រុងហូជីមិញបានប្រគល់ធុងទឹកអនាម័យចំនួន ៥០ ជូនប្រជាជនក្រីក្រនៅឃុំ ដោយមានតម្លៃ ១.៥ លានដុង។
    |
 |
ប្រជាជននៅឃុំ Binh Giang ទទួលធុងទឹកពីក្រុមហ៊ុនភាគហ៊ុន Son Ha (រូបថត៖ vnanet.vn) |
លោក Tran Hoang Giang នាយកនៃក្រុមហ៊ុនភាគហ៊ុន Son Ha ទីក្រុងហូជីមិញបានឲ្យដឹងថា នេះជាអំណោយតូចមួយដើម្បីជួយប្រជាជនឆ្លងកាត់ការលំបាកដោយសារគ្រោះរាំងស្ងួត និងការជ្រាបជាតិប្រៃនៅតំបន់ដីសណ្តទន្លេ Cuu Long រួមទាំងខេត្ត Kien Giang។
ក្រុមគ្រួសារទទួលធុងទឹកភាគច្រើនជាគ្រួសារជនជាតិខ្មែរក្រីក្រនៅភូមិ Giong Ke ដែលមានការខាតបង់យ៉ាងច្រើនក្នុងរដូវស្រូវប្រាំងឆ្នាំ ២០១៩-២០២០នេះ៕
បកប្រែដោយ Thanh Cong