នៅប្រទេសវៀតណាម បុណ្យចូលឆ្នាំថ្មីគឺឈានចូលរដូវរងារ ប៉ុន្តែនៅប្រទេសអូស្ត្រាលីគឺជារដូវក្តៅ។ Brisbane - ជាកន្លែងដែលខ្ញុំសិក្សារៀនសូត្រ ហើយជាទីក្រុងធំទី ៣ របស់អូស្រ្តាលី។ នៅទីនេះមានទន្លេ Brisbane ដែលហូរកាត់ទីក្រុងហើយមានទឹកថ្លាពេញមួយឆ្នាំ។ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម ប្រជាជនអូស្រ្តាលីនៅតែធ្វើការធម្មតា ខណៈដែលសិស្ស និស្សិតត្រៀមចូលឆ្នាំសិក្សាថ្មី។ ប៉ុន្តែសហគមន៍វៀតណាមនៅទីនេះនឹករលឹកស្រុកកំណើតយ៉ាងខ្លាំងណាស់។  ទីផ្សារដែលប្រមូលផ្ដុំជនវៀតណាមបានដាក់លក់ស្ករគ្រាប់ និងនំអន្សោមបួនជ្រុង និងផ្លែឈើនាំចូលពីស្រុកកំណើតជាច្រើនដើម្បីបំរើបងប្អូនអាណិកជនវៀតណាម។

leftcenterrightdel
អាណិកជនវៀតណាមនៅទីក្រុង Brisbane ប្រទេសអូស្ត្រាលី រៀបចំកម្មវិធីសំដែងសិល្បៈក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម

 

ពួកគេទាំងអស់គ្នាសុទ្ធតែនឹករលឹកគ្រួសារ ស្រុកកំណើត សាច់ញាតិ និងមិត្តភក្តិនៅពេលបុណ្យចូលឆ្នាំថ្មីមកដល់ម្តងៗ។ ក៏ប៉ុន្ដែការទទួលស្វាគមន៍បុណ្យចូលឆ្នាំប្រពៃណីជាលើកដំបូងនៅឆ្ងាយពីស្រុកកំណើតក៏នាំមកនូវអារម្មណ៍ប្លែកនៅពេលដែលស្វែងយល់ពីពិធីបុណ្យប្រពៃណីក្នុងខឿនវប្បធម៌ថ្មីមួយ។ ជនជាតិវៀតណាមភាគច្រើនរស់នៅក្នុងទីក្រុង Brisbane ក្រោយពីឆ្នាំ ១៩៧៥ ហើយពួកគេទាំងអស់នឹកស្រុកកំណើតជានិច្ច។ ដោយដឹងថា យើងជានិស្សិតវៀតណាម បងប្អូនបានយកចិត្ដទុកដាក់ រួសរាយរាក់ទាក់និងជួយពួកខ្ញុំយ៉ាងច្រើន ហេតុដូច្នេះយើងខ្ញុំមានអារម្មណ៍ដូចជាកំពុងនៅស្រុកកំណើតរបស់ខ្លួនដែរ។

យោងតាមលោកស្រី Minh Trang គឺជាជនជាតិវៀតណាមម្នាក់ដែលរស់នៅប្រទេសអូស្ត្រាលីចាប់តាំងពីឆ្នាំ ១៩៩៥ មកបានឲ្យដឹងថា ៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី អាណិកជនវៀតណាមបានប្រមូលគ្នាដើម្បីរៀបចំកម្មវិធីអបអរសាទរបុណ្យចូលឆ្នាំថ្មី។ ទោះបីជាបងប្អូនរស់នៅឆ្ងាយពីស្រុកកំណើតអស់រយៈពេលជាច្រើនឆ្នាំក៏ដោយ ក៏បងប្អូននៅតែអប់រំអំពីវប្បធម៌ប្រវត្តិសាស្ត្រ ទំនៀមទម្លាប់របស់ប្រទេសជាតិដល់កូនចៅរបស់ពួកគេ ក៏ដូចជានិយាយដោយភាសាវៀតណាមដែរ។

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម ទោះបីជាសមាគមន៍វៀតណាមនៅតែធ្វើការ ប៉ុន្ដែសហគមន៍វៀតណាម បាន​ជួបជុំគ្នានាចុងសប្តាហ៍ដើម្បីរៀបចំពិព័រណ៌ និទាឃរដូវដោយមានសកម្មភាពជាច្រើនដូចជា ការសម្តែងរបាំម៉ុងសាយ ការសម្តែងសិល្បៈជាមួយនឹងបទចម្រៀងអំពីទឹកដីវៀតណាម។

កម្មវិធីបង្ហាញម៉ូតជាមួយអាវផាយប្រពៃណីវៀតណាមដែលត្រូវបានរចនានាយ៉ាងស្អាត និងបង្ហាញភាពស្រស់ឆើតឆាយរបស់នារីវៀតណាមនៅក្រៅប្រទេស។ ជាពិសេសគឺស្តង់ម្ហូបអាហារជាមួយនឹងមុខម្ហូបប្រចាំនៅតំបន់ដែលមិនអាចខ្វះបានក្នុងបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅភាគខាងជើង ភាគកណ្ដាលនិងភាគខាងត្បូង។ ពិព័រណ៌និទាឃរដូវគឺជាឱកាសសម្រាប់អាណិកជន​វៀតណាមនៅអូស្ត្រាលីជួបជុំគ្នា សួរសុខទុក្ខគ្នា  និងជូនពរគ្នាទៅវិញទៅមកក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណី ២០២០។

នាម៉ោងឆ្លងចូលឆ្នាំថ្មីនៅវៀតណាម   យើងខ្ញុំជានិស្សិតវៀតណាមនៅអូស្ត្រាលីបានជួបជុំគ្នាដើម្បីនិយាយពីស្រុកកំណើត គ្រួសារនិងច្រៀង​បទចម្រៀងដើម្បីស្វាគមន៍និទាឃរដូវនិងទទួលទានមុខម្ហូបប្រពៃណីវៀតណាមជាច្រើន។ នៅពេលដែលឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មីមកដល់ ក្តីនឹករំលឹកគ្រួសារស្រុកកំណើតកាន់តែខ្លាំងឡើងៗ មនុស្សគ្រប់គ្នាបានហៅទូរស័ព្ទមកដល់គ្រួសារដើម្បីជូនពរឆ្នាំថ្មីដល់ក្រុមគ្រួសារ  មិត្ដិភក្ដិហើយមានអ្នកខ្លះឱបគ្នាយំដើម្បីបន្ធូរក្តីនឹកឪពុក ម្តាយ និងកូន ៗ ...

ខ្ញុំទៅសិក្សារៀនសូត្រនៅប្រទេសអូស្ត្រាលីក្នុងរយៈពេលមួយឆ្នាំទើបត្រឡប់មកមាតុភូមិវិញ។ ឆ្លងកាត់និទាឃរដូវជាច្រើនថែមទៀត ខ្ញុំបានរស់នៅក្នុងទឹកដីរបស់ខ្លួន និងបានទស្សនាគយគន់ផ្កាម៉ាក់ខៃ និងទទួលទាននំអន្សោមបួនជ្រុង ក៏ដូចជាបានជួបជុំជាមួយមិត្ដភក្ដិក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី។ ការទទួលអំណរបុណ្យចូលឆ្នាំថ្មីនៅអូស្ត្រាលីគឺជាអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបានឡើយ។ ទោះបីអាណិកជនវៀតណាមរស់នៅឆ្ងាយពីស្រុកកំណើតក៏ដោយ ក៏ពួកគេនៅតែនឹកស្រុកកំណើតជានិច្ច៕

បកប្រែដោយ Pham Diep