leftcenterrightdel
សន្និសីទកាសែតអំពីពិធីប្រគល់រង្វាន់គុណភាពជាតិនិងរង្វាន់គុណភាពអន្តរជាតិអាស៊ី - ប៉ាស៊ីហ្វិកឆ្នាំ២០១៨ (រូបថត៖ baotintuc.vn)

រង្វាន់នេះត្រូវបានប្រគល់ជាប្រចាំឆ្នាំឲ្យសហគ្រាសវៀតណាមដែលមានសមិទ្ធិផលល្អក្នុងការលើកកម្ពស់គុណភាពនៃផលិតផល សេវាកម្ម ការប្រកួតប្រជែង និងប្រសិទ្ធភាពនៃសកម្មភាពធ្វើសមាហរណកម្មចូលក្នុងខឿនសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក ការរួមវិភាគទានយ៉ាងសកម្មឲ្យសហគមន៍ និងសង្គម។ ឆ្នាំនេះសហគ្រាសចំនួន៧៧ នឹងទទួលរង្វាន់ ក្នុងនោះសហគ្រាសចំនួន ២ ទទួលរង្វាន់គុណភាពអន្តរជាតិអាស៊ី - ប៉ាស៊ីហ្វិក សហគ្រាសចំនួន២២ ទទួលរង្វាន់មាសក្នុងវិស័យគុណភាពជាតិ និងសហគ្រាសចំនួន៥៣ ទទួលរង្វាន់គុណភាពជាតិ។ ពិធីប្រគល់រង្វាន់នឹងប្រព្រឹត្តទៅនាថ្ងៃទី២៣ ខែមិថុនា នៅសាលប្រជុំនៃក្រសួងការពារប្រទេសវៀតណាម៕

បកប្រែដោយ Thuy Anh