នាំក្តីសប្បាយរីករាយដល់ឃុំ Thai Phin Tung
កប.អនឡាញ - ក្នុងកម្មវិធី “ស្ម័គ្រចិត្តនារដូវរងារ” យុវវ័យនៅសង្កាត់ Phuc Loi ខ័ណ្ឌ Long Bien រដ្ឋធានីហាណូយ បានទៅទស្សនា និងមានការជួបប្រាស្រ័យជាមួយសាលាបឋមសិក្សាជនជាតិភាគតិចឃុំ Thai Phin Tung នៅស្រុក Dong Van ខេត្ត Ha Giang វៀតណាមនៅតំបន់ខ្ពង់រាបភ្នំភាគខាងជើងវៀតណាម ព្រមទាំងជូនអំណោយក្នុងទឹកប្រាក់ជិត ៣៥ លានដុងដល់សិក្សានុសិស្សនៅតំបន់នេះ។
អ្នកគ្រូ Doan Thi Dan Phuong នាយិកាសាលាបឋមសិក្សាជនជាតិភាគតិចឃុំ Thai Phin Tung ដែលមានស្រុកកំណើតនៅរដ្ឋធានីហាណូយ និងបានផ្សាភ្ជាប់ជាមួយតំបន់ខ្ពង់រាបនេះក្នុងរយៈពេល២៥ ឆ្នាំហើយ បានរីករាយចែករំលែកថា អំណោយទាំងឡាយនេះមានអត្ថន័យដ៏ជាក់ស្តែងចំពោះសាលា Thai Phin Tung ដែលនៅជួបការលំបាកជាច្រើន៕
យុវជនស្ម័គ្រចិត្តរាំគោះអង្រែជាមួយសិក្សានុសិស្ស នៅសាលាបឋមសិក្សាជនជាតិភាគតិចឃុំ Thai Phin Tung
អំណោយតូចៗត្រូវបានជូនដល់សិក្សានុសិស្សនៅតំបន់ខ្ពង់រាប
បង្ហាញភាពជិតស្និទ្ធជាមួយកុមារជនជាតិភាគតិច Mong
បកប្រែដោយ Thanh Cong