ពិព័រណ៍នេះបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៥ ខែមិថុនា នៅផ្សារគំរូព្រំដែនកម្ពុជា (ផ្សារដារ) នៅឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

leftcenterrightdel
ថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ ទៅទស្សនាស្តង់តាំងបង្ហាញផលិតផលរបស់ធុរកិច្ចខេត្ត Tay Ninh ក្នុងពិព័រណ៍នេះ (រូបថត៖ baotayninh.vn)

ក្នុងពិធីបើក លោក Huynh Dang Khoa នាយករងនៃមន្ទីរឧស្សាហកម្ម និងពាណិជ្ជកម្មខេត្ត Tay Ninh បានឲ្យដឹងថា ពិព័រណ៍តាំងបង្ហាញផលិតផលនៅផ្សារដារលើកនេះ ដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ធុរកិច្ចនៃភាគីទាំងពីរ ជួបប្រាស្រ័យ ផ្លាស់ប្តូរព័ត៌មាន ជំរុញការវិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ អភិវឌ្ឍន៍ទីផ្សារនិមួយៗ ព្រមទាំង រួមវិភាគទានអំពាវនាវឲ្យធុរកិច្ចវៀតណាម-កម្ពុជា ចូលមកធ្វើអាជីវកម្ម លក់ដូរទំនិញនៅផ្សារដារ ចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅតំបន់ព្រំដែន។

leftcenterrightdel
ថ្នាក់ដឹកនាំមន្ទីរឧស្សាហកម្ម និងពាណិជ្ជកម្មខេត្ត Tay Ninh ទៅទស្សនាស្តង់តាំងបង្ហាញផលិតផលរបស់ធុរកិច្ចកម្ពុជានៅឯពិព័រណ៍ (រូបថត៖ baotayninh.vn)

តាមរយៈពិព័រណ៍តាំងបង្ហាញផលិតផលនេះ ធុរកិច្ចកម្ពុជា បានផ្លាស់ប្តូរ និងពិភាក្សាអំពីកាលានុវត្តភាពក្នុងកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ពាណិជ្ជកម្មជាមួយធុរកិច្ចខេត្ត Tay Ninh។ ទន្ទឹមនឹងនោះ ខេត្ត Tay Ninh រំពឹងថា អាជ្ញាធរខេត្ត ត្បូងឃ្មុំ បន្តយកចិត្តទុកដាក់ ជួយគាំទ្រធុរកិច្ចខេត្ត Tay Ninh ក្នុងការតភ្ជាប់ពាណិជ្ជកម្ម ជាមួយធុរកិច្ចខេត្តត្បូងឃ្មុំ ដើម្បីមានឱកាសបង្ហាញ និងផ្សព្វផ្សាយផលិតផល និងសេវាកម្ម ដល់ធុរកិច្ចក្នុងខេត្តត្បូងឃ្មុំ។

អភិបាលរងខេត្តត្បូងឃ្មុំ បានឲ្យដឹងថា នៅក្នុងពិព័រណ៌នេះ មានធុរកិច្ចចំនួន៤១ បានចូលរួមការតាំងបង្ហាញ និងផ្សព្វផ្សាយផលិតផល ហើយផលិតផលទាំងនេះសុទ្ធតែជាផលិតផលមានគុណភាពល្អ៕

បកប្រែដោយ Thanh Cong