ក្នុងជំនួបនេះ លោកឧត្តមសេនីយ៍ទោ ព្រុំ សន្ធរ បានជូនពរឆ្នាំថ្មីជូនចំពោះថ្នាក់ដឹកនាំ កម្មាភិបាល និងយុទ្ធជននៃនគរបាលខេត្ត Dong Thap ដោយមនោសញ្ចេតនាដ៏ស្មោះស្ម័គ្របំផុត។

leftcenterrightdel
គណៈប្រតិភូស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ជូនពរឆ្នាំថ្មីចំពោះនគរបាលខេត្ត Dong Thap (រូបថត៖ cand.com.vn)

លោកវរសេនីយ៍ឯក Nguyen Van Hieu នាយកនគរបាលខេត្ត Dong Thap បានថ្លែងអំណរគុណចំពោះមនោសញ្ចេតនាដែលគណៈប្រតិភូផ្ដល់ដល់កម្មាភិបាល និងយុទ្ធជននៃនគរបាលខេត្ត Dong Thap។ លោកនាយកនគរបាលខេត្ត Dong Thap បានរំពឹងថា បន្ទាប់ពីចុះហត្ថលេខាលើផែនការសហប្រតិបត្តិការស្ដីពីការធានាសន្តិសុខ សណ្តាប់ធ្នាប់នៅតាមព្រំដែន ភាគីទាំងពីរនឹងបន្តពង្រឹងទំនាក់ទំនងសាមគ្គីភាព និងការយល់ដឹងគ្នាទៅវិញទៅមកក្នុងស្មារតីមិត្តភាពជាប្រពៃណីរវាងកងកម្លាំងប្រដាប់អាវុធ និងប្រជាជននៃប្រទេសទាំងពីរវៀតណាម និងកម្ពុជា។

ក្នុងឱកាសនេះ នគរបាលខេត្ត Dong Thap និងស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានពិភាក្សាអំពីខ្លឹមសារមួយចំនួន ដើម្បីជំរុញកិច្ចសហការក្នុងការគ្រប់គ្រង ការការពារព្រំដែន និងការទប់ស្កាត់ឧក្រិដ្ឋកម្មគ្រប់ប្រភេទ នាពេលខាងមុខ៕

បកប្រែដោយ Thuy Anh