ថ្លែងមតិនៅទីនេះ លោក Nguyen Huy Tang ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា បានផ្ញើសារជូនពរឆ្នាំថ្មីឆ្នាំ ២០២៣ ដល់ប្រតិភូ ភ្ញៀវអន្តរជាតិ និស្សិតវៀតណាម លោកគ្រូ អ្នកគ្រូ និងនិស្សិត RUPP ទាំងមូល។ យោងតាមលោកឯកអគ្គរដ្ឋទូតបានឲ្យដឹងថា កម្មវិធីស្វាគមន៍ឆ្នាំថ្មីដែលរៀបចំដោយនិស្សិតវៀតណាមប្រចាំនៅកម្ពុជា គឺជាសកម្មភាពដ៏មានអត្ថន័យ និងជាលក្ខណៈវប្បធម៌ប្រពៃណីសម្រាប់ប្រជាជនវៀតណាមដែលរស់នៅឆ្ងាយពីស្រុកកំណើតមានឱកាសជួបជុំគ្នា ឆ្ពោះទៅមាតុភូមិ។

leftcenterrightdel
ការសម្តែងសិល្បៈក្នុងកម្មវិធីស្វាគមន៍ឆ្នាំថ្មី (រូបថត៖ nhandan.vn)

ចំពោះទំនាក់ទំនងវៀតណាម-កម្ពុជាក្នុងឆ្នាំកន្លងទៅ លោកឯកអគ្គរដ្ឋទូតបានចាត់ទុកថា ឆ្នាំ២០២២ គឺជាឆ្នាំដែលមានព្រឹត្តិការណ៍នយោបាយ ការបរទេសសំខាន់ៗ​រវាងប្រទេសទាំងពីរ៖ ឆ្នាំមិត្តភាពវៀតណាម-កម្ពុជា កម្ពុជា-វៀតណាម ខួបលើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ និងខួបលើកទី ៤៥ នៃ “ដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត” របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ក្នុងឱកាសនេះ លោកឯកអគ្គរដ្ឋទូតបានថ្លែងអំណរគុណដល់ក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា លោកគ្រូ អ្នកគ្រូរបស់ RUPP ដែលបង្រៀន និងបណ្តុះបណ្តាលនិស្សិតវៀតណាមជាច្រើនជំនាន់ក្នុងប៉ុន្មានឆ្នាំកន្លងមក ចូលរួមចំណែកពង្រឹង និងពង្រីកថែមទៀតនូវទំនាក់ទំនងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនរវាងប្រទេសទាំងពីរ។

ក្នុងកម្មវិធីស្វាគមន៍ឆ្នាំថ្មី ឆ្នាំ២០២៣ របស់និស្សិតវៀតណាម ប្រតិភូ និងភ្ញៀវអន្តរជាតិ បានរីករាយជាមួយការសម្តែងសិល្បៈពិសេសជាច្រើន រួមជាមួយនឹងការពិសារមុខម្ហូបដ៏ឆ្ងាញ់ របស់ប្រជាជាតិវៀតណាម៕

បកប្រែដោយ Thuy Anh