ឱកាសសម្រាប់ការផ្សារភ្ជាប់ប្រកបដោយនិរន្តរភាពពីទំនាក់ទំនងពិសេស

អ្នកសារព័ត៌មាន៖ ឯកឧត្តម ឯកអគ្គរាជទូតជាទីគោរព វៀតណាម ឡាវ កម្ពុជា គឺជាប្រទេសទាំងបីដែលមានភូមិសាស្រ្តស្ថិតនៅលើឧបទ្វីបឥណ្ឌូចិនដោយមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ក្នុងប្រវត្តិសាស្ត្រ និងវប្បធម៌តាំងពីយូរណាស់មកហើយ។ ក្នុងការតស៊ូរំដោះជាតិ ប្រទេសទាំងបីបានប្រកៀកស្មាគ្នាប្រឆាំងនឹងសត្រូវរួម ហើយទទួលបានជ័យជំនះដ៏ធំធេងជាច្រើន បង្កើតបានមូលដ្ឋានគ្រឹះយ៉ាងរឹងមាំសម្រាប់ទំនាក់ទំនងយូរអង្វែង។ តើទំនាក់ទំនងពិសេសនេះបាននាំមកនូវឱកាសអ្វីៗខ្លះសម្រាប់ប្រជាជននៃប្រទេសទាំងបី?

leftcenterrightdel
ឯកឧត្តម ចាយ ណាវុធ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅវៀតណាម  ផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន នៃកាសែតកងទ័ពប្រជាជន

ឯកឧត្តម ចាយ ណាវុធ ៖ វៀតណាម កម្ពុជា ឡាវ ក្នុងប្រវត្តិសាស្ត្រ យើងធ្លាប់មានសត្រូវរួម យើងជាប្រទេសបីដែលនៅជាប់គ្នា បានហូបទឹកទន្លេរួមគ្នា។ កាលពីជំនាន់ដើម សត្រូវភាគច្រើនដែលមកដល់ឧបទ្វីបឥណ្ឌូចិន​​នេះ គឺកាលណាគាត់ចូលកាន់កាប់ប្រទេសមួយ គាត់តែងតែឈរសម្លឹងមើលប្រទេសមួយទៀត។ ប្រទេសអាណានិគមមួយណាក៏ដោយ ក៏ចង់ដាក់អាណានិគមលើប្រទេសកម្ពុជា ក៏គាត់សម្លឹងមើលប្រទេសវៀតណាម និងឡវដែរ។ គឺថាគ្រាប់ពេលទាំងអស់ យើងមានសត្រូវរួម។ ហើយការដែលយើងកន្លងមកថ្នាក់ដឹកនាំយើងកាលពីសម័យដើម អតីតកាល អតីតថ្នាក់ដឹកនាំរបស់យើង គាត់បានរួមសហការគ្នា បង្កើតជាគណបក្សរួម ក្នុងនោះគណបក្សទាំងអស់មានប្រភពចេញមកមួយ ហើយក៏យើងបង្កើតជាគណបក្សប្រចាំប្រទេសមួយៗរៀងៗខ្លួន ដើម្បីធ្វើការតស៊ូរំដោះប្រទេសចេញពីនឹមអាណានិគម។ រហូតមកដល់ពេលនេះ យើងមិននិយាយទៀតទេអំពីការតស៊ូកម្លាំងប្រដាប់អាវុធដើម្បីវាយជាមួយសត្រូវរួម ពីព្រោះ យើងឃើញហើយក្នុងបរិបទសពថ្លៃនេះមានតែកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចទេដែលនឹងធ្វើឲ្យមានផលប្រយោជន៍ដល់ប្រទេសនិមួយៗ។ ចំពោះប្រទេសកម្ពុជា វៀតណាម ឡាវ យើងឃើញថា ប្រទេសទាំងបីយើងសហការគ្នាយ៉ាងស្អិតរមួត យើងមានកិច្ចសហប្រតិបត្តិការស្ទើតែលើគ្រប់វិស័យ វិស័យអប់រំ វិស័យយោធា វិស័យសុខាភិបាល ហើយនិងវិស័យនានាដទៃទៀតជាច្រើន ជាពិសេស យើងមានការបញ្ជូនរៀនសូត្រពីគ្នាទៅវិញទៅមកអំពីបទពិសោធន៍លើការងារប្រយុទ្ធប្រឆាំងនឹងសត្រូវ ក៏ដូចជាបទពិសោធន៍ក្នុងការងារប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស ក៏ដូចជាការជួញដូរឆ្លងកាត់ព្រំដែន យើងបានសហការគ្នាយ៉ាងល្អ។ ហើយយើងឃើញថានៅក្នុងពិភពលោក នៅក្នុងវេទិកានានាប្រទេសទាំងបីយើងតែងតែជួយគ្នាទៅវិញទៅមក គាំទ្រគ្នាទៅវិញទៅមកនៅគ្រប់វេទិកាទាំងអស់។ ក្នុងឆ្នាំ២០២២ កម្ពុជាជាប្រធានអាស៊ាន យើងឃើញថា នៅក្នុងវេទិការអាស៊ាន យើងមានបញ្ហាច្រើនណាស់នៅក្នុងឆ្នាំ២០២២នេះ គឺលេចឡើងនូវបញ្ហាមីយ៉ានម៉ា លេចឡើងនូវបញ្ហាសមុទ្រចិនខាងត្បូង លេចឡើងបញ្ហាសមុទ្រចិនខាងត្បូង លេចឡើងនូវបញ្ហាច្រកឈុងសមុទ្រតៃវ៉ាន់ នៅពេលប្រជុំរដ្ឋមន្ត្រីនេះឯង ហើយនិងបញ្ហជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលធ្វើឲ្យមានការប៉ះពាល់យ៉ាងខ្លាំងដល់ពិភពលោកទាំងមូល ក៏ដូចជាធ្វើប៉ពាល់ដល់តំបន់យ៉ាងដែរ។ នៅពេលដែល កម្ពុជាធ្វើជាប្រធានអាស៊ាន វៀតណាម និងឡាវបានគាំទ្រកម្ពុជាលើកិច្ចការនេះ ធ្វើឲ្យកម្ពុជាក្នុងនាមប្រធានអាស៊ានធ្វើកិច្ចការនេះទាំងឡាយបានដោយរលូន ដោះស្រាយការងារទាំងឡាយដោយមិនមានការលំបាកទាល់តែសោះក្នុងភាពជាប្រធានអាស៊ានរបស់កម្ពុជា។ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី យើងឃើញថា ប្រទេសទាំងបីនេះឯងគឺយើងនៅតែបន្តសហការគ្នាដើម្បីបុព្វហេតុរួម រៀងៗខ្លួន។ យើងបានធ្វើកិច្ចសហប្រតិបត្តិការទាំងវិស័យសេដ្ឋកិច្ច និងវិស័យនានាបានយ៉ាងល្អបំផុត។ ខ្ញុំគិតថាអនាគតទៅប្រទេសយើងទាំងបីនៅតែបន្តសហការគ្នាតទៅទៀតដើម្បីផលប្រយោធន៍ប្រទេសនិមួយៗ។

រួមដៃគ្នាបំពេញបេសកកម្ម

អ្នកសារព័ត៌មាន៖ ឯកឧត្តម ឯកអគ្គរាជទូតជាទីគោរព! បច្ចុប្បន្ននេះ ស្ថានភាពអន្តរជាតិ និងក្នុងតំបន់បាន និងកំពុងមានការវិវឌ្ឍយ៉ាងឆាប់រហ័ស ស្មុគស្មាញ និងមិនអាចទាយទុកជាមុនបានទេ។ ថែមទាំងពួកកម្លាំងអមិត្តកំពុងតែស្វែងរកឧបាយកល គ្រប់បែបយ៉ាង ប៉ុនប៉ងចង់បំបែកបំបាក់ចំណងសាមគ្គីភាពពិសេសនៃប្រទេសទាំងបីនៅឧបទ្វីបឥណ្ឌូចិន។ ប្រឈមមុខនឹងស្ថានភាពនេះ តើប្រទេសយើងទាំងបីគួរតែសហប្រតិបត្តិការ និងសម្របសម្រួលគ្នា ក្នុងការដោះស្រាយបញ្ហាទាំងនេះយ៉ាងដូចម្តេច? បាទឯកឧត្តម!

ឯកឧត្តម ចាយ ណាវុធ៖ យើងឃើញថា ក្នុងយុគសម័យសតវត្សទី ២១ នេះ វាមិនដូចសម័យកាលមុនៗទេ បណ្តាកម្លាំងអមិត្តតែងមានឧបាយកលថ្មីៗ តែងតែធ្វើការប៉ុនប៉ង ដើម្បីធ្វើយ៉ាងណាឲ្យចំណងសាមគ្គីភាពវាងប្រទេសទាំងបីកម្ពុជា វៀតណាម ឡាវ ឲ្យបែកបាក ដើម្បីគាត់ងាយបានផលប្រយោជន៍ពីការបែកបាកនេះ។ អញ្ចឹងហើយ យើងចាំបាច់ត្រូវធ្វើការបណ្តុះបណ្តាល ថែរក្សាចំណងសាមគ្គីនេះឲ្យកាន់តែល្អថែមទៀត។ ដូច្នេះ យើងក្នុងនាមជាអ្នកជំនាន់ថ្មីត្រូវតែថែរក្សាសមិទ្ធផលទាំងនេះ ហើយត្រូវតែពង្រីកសមិទ្ធផលនេះឲ្យកាន់តែច្រើនតទៅទៀត។ ម្យ៉ាងទៀត យើងក៏ត្រូវគិតដល់អ្នកជំនាន់ក្រោយដែរ យើងមានយុវជនជំនាន់ក្រោយជាច្រើននៅក្នុងប្រទេសនិមួយៗរៀងៗខ្លួន យើងឃើញថាយុវជនជាច្រើនកំពុងតែធំធាត់លូតលាស់ឡើង ហើយទទួលឥទ្ធិពលការរៀនសូត្រក្នុងសម័យសតវត្សទី ២១ ដែលមានការជឿនលឿនខាងបេច្ចេកវិទ្យានានា។ ដូច្នេះហើយពួកអមិត្ត គាត់យកចំណុចនេះជាចំណុចដើម្បីធ្វើការវាយប្រហារលើចំណងសាមគ្គីភាពដែលយើងធ្លាប់មានរវាងប្រទេសទាំងបីវៀតណាម កម្ពុជា ឡាវ គឺគាត់ប្រើសារបញ្ជូនតាមអ៊ីនធឺណិត គាត់ប្រើបច្ចេកវិទ្យានានាដើម្បីធ្វើឲ្យយុវជនជំនាន់ក្រោយមានការយល់ច្រឡំ ហើយគាត់ថែមទាំងបំភ័ន្តអំពីប្រវត្តិសាស្ត្រពិតរបស់ប្រទេសទាំងបីថែមទៀតផង។ ដូច្នេះហើយយើងអ្នកជំនាន់បច្ចុប្បន្នត្រូវខិតខំធ្វើយ៉ាងណាបណ្តុះបណ្តាលអប់រំ បញ្ជូនសារពិតប្រាកដដើម្បីជូនទៅដល់យុវជនជំនាន់ក្រោយនេះឲ្យគាត់យល់ថាការពិតជារឿងដូច្នេះទេ មិនមែនដូចជាពួកអមិត្តបន្លំ ធ្វើការយោសនាបោកបន្លំ ដើម្បីធ្វើឲ្យចំណងសាមគ្គីភាពនៃប្រទេសទាំងបីបែកបាកនោះទេ។

បណ្តុះពន្លកមិត្តភាពជាមួយនឹងការងារជាក់ស្តែង

អ្នកសារព័ត៌មាន៖ ឯកឧត្តម ឯកអគ្គរាជទូតជាទីគោរព! ក្នុងឆ្នាំ ២០១២ សមាគមមិត្តភាព វៀតណាម - កម្ពុជា បានចាប់ផ្តើមបំផុសចលនាមួយដែលមានឈ្មោះថា "បណ្តុះពន្លកមិត្តភាព" ក្នុងបំណងផ្តល់ជំនួយ គាំទ្រដល់និស្សិតកម្ពុជាសិក្សានៅប្រទេសវៀតណាម ដែលមានជួបការលំបាកឱ្យទទួលបានការលើកទឹកចិត្ត និងជំនួយគាំទ្រទាន់ពេលវេលាទាំងខាងសម្ភារៈ និងខាងស្មារតី បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្អូនៗមានឱកាសបានជួបជុំជាមួយគ្រួសារវៀតណាម និងអតីតកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាមសម្រាប់រៀនភាសាវៀតណាម និងស្វែងយល់បន្ថែមអំពីវប្បធម៌ និងប្រវត្តិសាស្រ្តនៃទំនាក់ទំនងល្អប្រពៃណីរវាងវៀតណាម-កម្ពុជា រួមចំណែកក្នុងការពូនជ្រំ និងរឹតបន្តឹងចំណងសាមគ្គីភាព និងមិត្តភាពជាប្រពៃណីរវាងប្រទេសយើងទាំងពីរ។ ឆ្លងកាត់រយៈពេល ១០ ឆ្នាំកន្លងមកហើយ ចលនា "បណ្តុះពន្លកមិត្តភាព" នេះត្រូវបានពង្រីកទូទាំងប្រទេសវៀតណាម។ តើឯកឧត្តមវាយតម្លៃចំពោះគោលនយោបាយ អត្ថន័យ និងប្រសិទ្ធភាព នៃចលនានេះយ៉ាងដូចម្តេចដែរ?

ឯកឧត្តម ចាយ ណាវុធ៖ ជំនាន់ខ្ញុំ ខ្ញុំមានមនោសញ្ចេតនាពិសេសជាមួយបណ្តាអតីតកងទ័ពស្ម័គ្រចិត្តវៀតណាមទាំងនោះ។ ដោយឡែកចំពោះជំនាន់និស្សិតក្រោយៗដែលគាត់ទើបតែធំធាត់ហើយបានមកសិក្សានៅវៀតណាម គាត់មិនបានជួបជាមួយបណ្តាអតីតសមមិត្តកងទ័ពស្ម័គ្រចិត្តវៀតណាមទាំងនោះទេ ដូចខ្ញុំទេ។ ដូច្នេះហើយការបង្កើតជាចលនាបណ្តុះពន្លកមិត្តភាព យើងឃើញថា ថ្នាក់ដឹកនាំសមាគមមិត្តភាពវៀតណា គឺលោក Vu Mao គាត់ជាប្រធានអតីតសមាគមមិត្តភាពវៀតណាម - កម្ពុជា ហើយខ្ញុំបានជួបគាត់ កាលគាត់នៅរស់រានមានជីវិត ថ្នាក់ដឹកនាំសមាគមមិត្តភាពវៀតណាម - កម្ពុជា ក៏ដូចជាបណ្តាថ្នាក់ដឹកនាំរបស់វៀតណាមបានផ្តួតផ្តើមឲ្យមានចលនាមួយនេះគឺជាចលនាល្អខ្លាំងណាស់។ ដូច្នេះហើយខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាចង់ឃើញបណ្តាយុវជនជំនាន់ក្រោយ ជាពិសេសបណ្តានិស្សិតកម្ពុជាដែលបានមានឱកាសមកសិក្សានៅវៀតណាម ឲ្យគាត់មានមនោសញ្ចេតនា មានការយល់ដឹងអំពីមនោសញ្ចេតនារបស់បណ្តាសមមិត្តអតីតកងទ័ពស្ម័គ្រចិត្តវៀតណាមទាំងនោះ។ មាននិស្សិតកម្ពុជាជាច្រើនកំពុងតែសិក្សានៅប្រទេសវៀតណាម ហើយពួកគាត់មានស្រុកកំណើតផ្សេងៗគ្នានៅក្នុងប្រទេសកម្ពុជា។ ខ្ញុំឃើងថា ពួកគាត់បានមកសិក្សានៅទីនេះ បានរៀនសូត្រពីជំនាញដែលថ្ងៃក្រោយទៅគាត់នឹងយកប្រើប្រាស់នៅកម្ពុជា ក៏ប៉ុន្តែការបង្កើតជាចលនាបណ្តុះពន្លកមិត្តភាពនេះឯងក៏ជាសារៈសំខាន់មួយទៀតដើម្បីបណ្តុះនូវគំនិតមួយហើយគាត់នឹងយល់ច្បាស់អំពីការលះបង់ ក៏ដូចជាចំណងសាមគ្គីភាពវៀតណាម-កម្ពុជា កម្ពុជា -វៀតណាមដែរ។ នៅក្នុងពេលនេះខ្ញុំក៏បានជួបជាមួយបណ្តាអតីតកងទ័ពស្ម័គ្រចិត្តវៀតណាមមួយចំនួនដែលគាត់បានទទួលយកនិស្សិតកម្ពុជា យកទៅថែទាំ មើលការខុសត្រូវ ហើយផ្តល់នូវភាពកក់ក្តៅក្នុងនាមជាគ្រួសារ ជាឪពុកធ៌ម ជាកូនធ៌ម។ គាត់បានរៀបរាប់ខ្ញុំអំពីមនោសញ្ចេតនារបស់គាត់ដែលមានចំពោះនិស្សិតកម្ពុជា។ និស្សិតទាំងនោះនៅពេលកំពុងរៀននៅវៀតណាម ពួកគាត់តែងតែទទួលបានការផ្តល់នៅភាពកក់ក្តៅក្នុងនាមជាឪពុកម្តាយជាមួយនឹងកូន បានន័យថាគាត់បានរ៉ាប់អានបណ្តានិស្សិតកម្ពុជាទាំងនោះដូចជាកូនរបស់គាត់។ ក្នុងពេលទំនេគាត់តែងតែជួបប្រាស្រ័យទាក់ទងគ្នា ពិសារបាយជាមួយគ្នា ដើរកំសាន្តជាមួយគ្នា។ ក្នុងរយៈពេលនេះហើយ ចលនាបណ្តុះពន្លកមិត្តភាពនេះនឹងមានសារៈសំខាន់ណាស់ទៅថ្ងៃខាងមុខ។ បន្ទាប់ពីលោក Vu Mao គាត់បានទទួលមរណភាពទៅ សមាគមមិត្តភាពវៀតណាមកម្ពុជាក៏ប្រធានថ្មីគឺលោកស្រី Nguyen Thi Thanh។ លោកស្រីគាត់យ៉ាងណាគាត់នៅតែបន្តធ្វើសកម្មភាពកាន់តែខ្លាំងក្លាថែមទៀត។ លោកស្រី Nguyen Thi Thanh គាត់នៅតែបន្តស្នាដែ ក៏ដូចជាគោលគំនិតដើមរបស់ថ្នាក់ដឹកនាំមុនៗអំពីចលនាបណ្តុះពន្លកមិត្តភាពរវាងបណ្តាអតីតកងទ័ពសម្ម័គ្រចិត្តវៀតណាម និងនិស្សិតកម្ពុជាដែលកំពុងសិក្សានៅវៀតណាម។ យើញឃើងថា ចលនាបណ្តុះពន្លកមិត្តភាពនេះ នៅថ្ងៃក្រោយទៅនៅពេលដែលគាត់រៀនចប់នៅវៀតណាម គាត់ត្រឡប់ទៅកម្ពុជាវិញ គាត់នៅតែថែរក្សាចំណងសាមគ្គីភាពគាត់ជានិច្ច។ មានអតីតកងទ័ពសម្ម័គ្រចិត្តវៀតណាមមួយរូបបានប្រាប់ខ្ញុំថា កូនដែលគាត់មើលនៅពេលរៀននៅវៀតណាម នៅពេលដែលកូនត្រឡប់ទៅកម្ពុជា បានការងារធ្វើគាត់នៅតែតាមមើលកូននេះទៅទៀត រហូតដល់កូនរៀបអាពាហ៍ពិពាហ៍ មានគ្រួសារ គាត់នៅតែសុខចិត្តទៅដល់ចូលរួមក្នុងពិធីរៀបអាពាហ៍ពិពាហ៍នេះថែមទៀតផង។ នេះជាមនោសញ្ចេតនាដ៏ជ្រាលជ្រៅ ហើយកក់ក្តៅខ្លាំងណាស់ដល់និស្សិតកម្ពុជាទាំងនោះ។

អ្នកសារព័ត៌មាន៖ ឯកឧត្តម ឯកអគ្គរាជទូតជាទីគោរព! មកដល់សព្វថ្ងៃនេះ ចលនាជួយទំនុកបំរុងនិស្សិត កម្ពុជា និងឡាវដែលត្រូវបានអនុវត្តដោយបណ្តាអង្គការមហាជន និងក្រុមគ្រួសាវៀតណាមនោះ ពិតជាទទួលបានជោគជ័យគួរឱ្យកត់សម្គាល់ណាស់។ តាមមតិរបស់ឯកឧត្តម គឺដើម្បីឱ្យចលនានេះ កាន់តែមានប្រសិទ្ធភាពថែមទៀត ស្របតាមអត្ថន័យ «បណ្តុះពន្លកមិត្តភាព» ក្នុងបំណងរួមចំណែកពង្រឹង និងពូនជ្រំទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបីឲ្យកាន់តែជិតស្និទ្ធថែមទៀតនោះ តើយើងគួរតែធ្វើអ្វីខ្លះជាបន្ត?

ឯកឧត្តម ចាយ ណាវុធ៖ ការដែលមានយុវជនកម្ពុជាមកសិក្សានៅវៀតណាម នៅខាងកម្ពុជាក៏មានយុវជនវៀតណាមមកសិក្សានៅកម្ពុជាដែរ ក៏ដូចជាឡាវ ក៏ដូចគ្នាដែរ អ្វីៗដែលធ្វើគឺប្រហាក់ប្រហែលគ្នាទេ។ គឺនៅពេលដែលយុវជនកម្ពុជាមកសិក្សានៅវៀតណាមពួកគាត់ដូចខ្ញុំនិយាយមុននឹងអញ្ចឹង ពួកគាត់ បានសិក្សាភាសារ គាត់បានស្វែងយល់ពីសង្គមពីវប្បធ៌ម ពីរបៀបរបបរស់នៅរបស់ប្រជាជនវៀតណាម ប្រទេសវៀតណាម ពីបទពិសោធន៍ ពីការកសាងអភិវឌ្ឈសេដ្ឋកិច្ច ពីការប្តេជ្ញាចិត្តក្នុងការធ្វើការងាររបស់ប្រជាជនវៀតណាម។ វៀតណាមដែលខាងសមាគមមិត្តភាពវៀតណាម-កម្ពុជាដែលលោក Vu Mao ក៏ដូចជាលោកស្រី Nguyen Thi Thanh ដែលគាត់បានកំពុងធ្វើនេះឯង គឺជាកម្មវិធីដ៏ល្អ ហើយយើងនឹងពង្រីកកម្មវិធីនេះឲ្យកាន់តែធំទូលាយថែមទៀត។ ម្យ៉ាងវិញទៀត ខាងកម្ពុជា សមាគមមិត្តភាពកម្ពុជាវៀតណាម ដែលមានលោកជំទាវ ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន គាត់ក៏បានសហការយ៉ាងល្អ នៅពេលដែលគាត់មកទស្សនកិច្ចនៅវៀតណាមម្តងៗ គាត់តែងតែសួរសុខទុក្ខ ហើយជួបជាមួយបណ្តាកងទ័ពស្ម័គ្រចិត្តវៀតណាមទាំងនោះ ហើយជួប​ជាមួយបណ្តានិស្សិតកម្ពុជាទាំងឡាយដែលកំពុងសិក្សានៅវៀតណាម ហើយគាត់តែងតែណែនាំដើម្បីឲ្យបណ្តានិស្សិតកម្ពុជារស់នៅ រៀនសូត្រនៅវៀតណាម ចូលរួមចំណែកក្នុងការរឹតបន្តឹងចំណងសាមគ្គីភាពវៀតណាម-កម្ពុជា កម្ពុជា-វៀតណាម។ ហើយនេះហើយជាលទ្ធផលនៃកម្មវិធីបណ្តុះពន្លកមិត្តនេះឯង៕

អ្នកសារព័តរ៌មាន៖ សូមអរគុណឯកឧត្តម

អនុវត្តដោយ Trung Hoan