យោងតាមលោកវរសេនីយ៍ឯកបំរុង Nguyen Ngoc Anh ប្រធាននយោបាយក្រុម K72 បានឲ្យដឹងថា បន្ទាប់ពីរយៈពេលជាង២ខែនៃការអនុវត្តភារកិច្ចរុករក និងប្រមូលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមដែលបានពលីជីវិតនៅក្នុងប្រទេសកម្ពុជាក្នុងសម័យសង្គ្រាម កម្លាំងរុករកនៃក្រុម K72 បានត្រឡប់មកប្រទេសវិញ ដោយបញ្ចប់លើកទី ១ នៃការរុករកអដ្ឋិធាតុយុទ្ធជនពលីនៅកម្ពុជា។

leftcenterrightdel
អុជធូប គោរពព្រះវិញ្ញាណក្ខន្ធយុទ្ធជនពលី (រូប​ថត៖ vnanet.vn)

ក្នុងលើកទីមួយ ១ ដំណាក់កាលទី២២ រដូវប្រាំង ឆ្នាំ ២០២២-២០២៣ ចាប់ពីថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០២២ ដល់បច្ចុប្បន្ន ក្រុម K72 ទទួលបន្ទុកការរុករក និងប្រមូលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម នៅខេត្តចំនួនពីរ គឺខេត្តក្រចេះ និងកំពង់ធំ។  ដោយស្មារតីសកម្ម មានទំនួលខុសត្រូវ រួមជាមួយនឹងការជួយគាំទ្រពីរដ្ឋាភិបាលកម្ពុជា កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ និងសាក្សីក្នុង និងក្រៅប្រទេស ក្រុមការងារ K72 បានរុករក និងប្រមូលផ្ដុំអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តចំនួន ៥០ អដ្ឋិធាតិ ក្នុងនោះមាន ១ អដ្ឋិធាតុត្រូវបានកំណត់អត្តសញ្ញាណ។

តាមផែនការ ពិធីគោរពវិញ្ញាណក្ខន្ធ និងបញ្ចុះអដ្ឋិធាតុយុទ្ធជនពលីនឹងប្រារព្ធឡើងនៅទីបញ្ចុះសពយុទ្ធជនពលីខេត្ត Binh Phuoc នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣។

បន្ទាប់ពីរយៈពេលជាង ២០ ឆ្នាំនៃការអនុវត្តភារកិច្ចរុករក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលី ក្រុម K72 បានប្រមូលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមជាង ២៧០០ អដ្ឋិធាតុ ដែលបានពលីជីវិតនៅក្នុងប្រទេសកម្ពុជា ត្រឡប់មាតុភូមិវិញ។

បកប្រែដោយ Duy Hoan