ក្នុងជំនួបនេះ កងឆ្មាំសមុទ្រវៀតណាមបានឲ្យដឹងថា៖ ភាគីទាំងពីរបានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នានៅឯកិច្ចប្រជុំទ្វេភាគីលើកដំបូង។

យោងតាមអនុស្សរណៈយោគយល់គ្នានេះ ភាគីទាំងពីរនឹងរៀបចំកិច្ចប្រជុំទ្វេភាគីប្រចាំឆ្នាំ ដើម្បីវាយតម្លៃលទ្ធផលនៃឆ្នាំមុន និងពិភាក្សាអំពីវិធានការអនុវត្តក្នុងឆ្នាំខាងមុខ។ ភាគីទាំងពីរក៏បានចុះហត្ថលេខាលើពិធីសារស្តីពីយន្តការទំនាក់ទំនងទូរស័ព្ទទាន់ហេតុការណ៍ផងដែរ។ តាមរយៈបណ្តាញទំនាក់ទំនងនេះ ភាគីទាំងពីរបានផ្លាស់ប្តូរព័ត៌មាន​ដែល​ទាក់​ទង​នឹង​សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពនៅក្នុងតំបន់សមុទ្រដែលនៅជាប់ប្រទេសទាំងពីរ សកម្មភាពនេសាទរបស់អ្នកនេសាទនៅក្នុងដែនទឹកប្រវត្តិសាស្ត្រ ហើយ​និងចែករំលែក ចាប់យកព័ត៌មាន និងដោះស្រាយឧបទ្ទវហេតុដែលកើតឡើងនៅសមុទ្រ។

leftcenterrightdel
លោក​ឧត្តមសេនីយ៍ត្រី​ Le Quang Dao មេបញ្ជាការកង​ឆ្មាំសមុទ្រវៀតណាម ប្រគល់វត្ថុអនុស្សាវរីយ៍ជូន លោក​ឧត្តមនាវីឯក គ្រួច គីមថុន អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រកម្ពុជា (រូប​ថត៖ កងឆ្មាំ​សមុទ្រ​វៀត​ណាម)

ទាក់ទិននឹងការនេសាទខុសច្បាប់ IUU កងឆ្មាំសមុទ្រវៀតណាមបានផ្ញើលិខិតជូនដំណឹងទៅភាគី​កម្ពុជា ដែល​ឲ្យ​ដឹង​ថា អាជ្ញាធរវៀតណាម និងកងកម្លាំងអនុវត្តច្បាប់នៅសមុទ្ របានបង្កើនការល្បាត ត្រួតពិនិត្យនៅលើសមុទ្រ ដើម្បីរកឃើញ និងចាត់វិធានការឱ្យបានទាន់ពេលវេលា​ចំពោះ​​ការរំលោភបំពានដែល​​ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ ព្រមទាំង​​សម្របសម្រួល​ផ្លាស់ប្តូរព័ត៌មាន ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ និងដោះស្រាយស្ថានភាពនៅសមុទ្រ។

នាពេលខាងមុខ ភាគីទាំងពីរបានឯកភាពបន្តអនុវត្តខ្លឹមសារនៃពិធីសារស្តីពីយន្តការទំនាក់ទំនងទូរស័ព្ទទាន់ហេតុការណ៍ បន្ត​​ផ្លាស់ប្តូរព័ត៌មាន​ដែល​ទាក់​ទង​នឹង​ស្ថានភាពសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពនៅក្នុងតំបន់សមុទ្រជាប់ប្រទេសទាំងពីរ សកម្មភាពនេសាទរបស់អ្នកនេសាទនៅក្នុងដែនទឹកប្រវត្តិសាស្ត្រ និង​ចែករំលែក ចាប់យកព័ត៌មាន និងដោះស្រាយឧបទ្ទវហេតុដែលកើតឡើងនៅសមុទ្រ…៕

បកប្រែដោយ Duy Hoan