នៅក្នុងជំនួបនេះ លោករដ្ឋមន្ត្រី Bui Thanh Son បានវាយតំលៃខ្ពស់ចំពោះតួនាទី និងសកម្មភាពជាក់ស្តែងរបស់សមាគមគ្រប់លំដាប់ថ្នាក់ ជាពិសេសក្នុងការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវការងារសហគមន៍សំខាន់ៗ និងមានអត្ថន័យយូរអង្វែងមួយចំនួនដូចជា៖ ការដោះស្រាយឯកសារច្បាប់ ការចលនាប្រជាជនប្តូរការងារធ្វើ និងការជួយគាំទ្រ​គ្រួសារដែលមានស្ថានភាពលំបាក និងរងផលប៉ះពាល់អវិជ្ជមានដោយសារការរីករាលដាលនៃ Covid-19 ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ។

leftcenterrightdel
លោករដ្ឋមន្ត្រី Bui Thanh Son ប្រគល់​អំណោយ​ជូន​សមាគមខ្មែរ-វៀតណាម (រូប​ថត៖ vov.vn)

លោករដ្ឋមន្ត្រី Bui Thanh Son បានស្នើឲ្យថ្នាក់ដឹកនាំសមាគមគ្រប់លំដាប់ថ្នាក់ត្រូវយកចិត្តទុកដាក់បន្ថែមទៀតលើការកសាងសមាគម បន្តអនុវត្តសកម្មភាពជាក់ស្តែងបន្ថែមទៀតសម្រាប់សហគមន៍ ជាពិសេសបំពេញការងារជាស្ពានតភ្ជាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងឆ្នាំ២០២២ ឆ្នាំមិត្តភាពរវាងប្រទេសទាំងពីរ ជាឆ្នាំដែលវៀតណាម និងកម្ពុជាប្រារព្ធខួបលើកទី ៥៥ នៃការបង្កើតទំនាក់ទំនងការទូត៕

បកប្រែដោយ Duy Hoan