នៅពិធីជួបសំណេះសំណាល អតីតយុទ្ធជនកងទ័ពស្ម័គ្រចិត្តរណសិរ្ស ៤៧៩ បានរំលឹកឡើងវិញនូវអនុស្សាវរីយ៍ និងសម្តែងនូវការដឹងគុណចំពោះយុទ្ធមិត្ត ដែលបានលះបង់ជីវិត ដើម្បីបំពេញកាតព្វកិច្ចដ៏ឧត្តុងឧត្តម និងជួយប្រទេសកម្ពុជាឱ្យរួចផុតពីរបបប្រល័យពូជសាសន៍។ អតីតយុទ្ធជនទាំងឡាយក៏បានលើកទឹកចិត្តគ្នាថែរក្សាគុណសម្បត្តិរបស់កងទ័ពលោកអ៊ុំហូ ព្រមទាំងរក្សាយ៉ាងខ្ជាប់ខ្ជួននិងលើកកម្ពស់ទំនាក់ទំនងសាមគ្គីភាពជាប្រពៃណី វៀតណាម - កម្ពុជា។

leftcenterrightdel
លោកវរសេនីយ៍ឯក Le Cuong ប្រធានសមាគមមិត្តភាព វៀតណាម - កម្ពុជា និងអតីតយុទ្ធជនកងទ័ពស្ម័គ្រចិត្តរណសិរ្ស ៤៧៩ នៅតំបន់ទីក្រុងហាណូយ មានប្រសាសន៍នៅពិធីជួបសំណេះសំណាល (រូបថត៖ thoidai.com.vn)

ថ្លែងនៅក្នុងពិធីជួបសំណេះសំណាល លោកវរសេនីយ៍ឯក Le Cuong ប្រធានសមាគមមិត្តភាព វៀតណាម - កម្ពុជា និងជាអតីតយុទ្ធជនកងទ័ពស្ម័គ្រចិត្តរណសិរ្ស ៤៧៩ នៅតំបន់ទីក្រុងហាណូយ បានមានប្រសាសន៍ថា ចំពោះស្ថានភាពដែលមានព័ត៌មានក្លែងក្លាយនៅលើបណ្តាញសង្គម សមាគមបានផ្តល់ព័ត៌មានផ្លូវការឲ្យទាន់ពេលវេលាដែលជួយកម្មាភិបាល និងសមាជិកសមាគម ឱ្យមានការយល់ដឹងត្រឹមត្រូវអំពីស្ថានភាពនៅកម្ពុជា និងទំនាក់ទំនង វៀតណាម - កម្ពុជា ដោយបដិសេធទស្សនៈខុសឆ្គង។

ទន្ទឹមនឹងនោះ ដើម្បីធ្វើឱ្យប្រសើរឡើងថែមទៀតនូវការអនុវត្តគោលនយោបាយនៃកម្មវិធី “បណ្តុះចំណងមិត្តភាព” របស់សមាគមមជ្ឈិម សមាគម ៤៧៩ បានទំនុកបំរុងនិស្សិតខ្មែរចំនួន ១៨ នាក់។ ក្រៅពីនោះ សមាគមក៏បានទំនុកបំរុងនិស្សិតអន្តរជាតិចំនួន ២៩ នាក់ដែលកំពុងសិក្សារៀនសូត្រនៅសាលាយោធាផងដែរ។

leftcenterrightdel
ប្រតិភូទាំងឡាយថតរូបជាអនុស្សាវរីយ៍ជាមួយនិស្សិតកម្ពុជានៅសាលាយោធាដែលបានទំនុកបំរុង (រូបថត៖ thoidai.com.vn)

ក្នុងឱកាសនេះ សមាគមមិត្តភាព វៀតណាម - កម្ពុជា និងអតីតយុទ្ធជនកងទ័ពស្ម័គ្រចិត្តរណសិរ្ស ៤៧៩ នៅតំបន់ទីក្រុងហាណូយ បានប្រគល់អំណោយដល់វីរៈអ្នកម្តាយវៀតណាមយុទ្ធជនពិការ និងអ្នកសាច់ញាតិយុទ្ធជនពលី ព្រមទាំងប្រគល់ប័ណ្ណដឹងគុណដួងចិត្តមាស "ដើម្បីមនោសញ្ចេតនារបស់យុទ្ធមិត្ត និងទំនាក់ទំនងមិត្តភាព វៀតណាម - កម្ពុជា" ដល់សប្បុរសជន៕

បកប្រែដោយ Huyen Trang