ចំណងសាមគ្គីភាព និងការជួយ​គាំទ្រគ្នាទៅវិញទៅមករវាងវៀតណាមនិងកម្ពុជាកាន់តែលេចធ្លោនៅពេលដែលកងទ័ពនិងប្រជាជននៃប្រទេសទាំងពីរប្រកៀកស្មាគ្នាផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ព្រមទាំងការជួយស្តារ និងកសាងប្រទេសកម្ពុជាឡើងវិញ។ ឆ្លងកាត់ការលំបាក និងបញ្ហាប្រឈមជាច្រើន ទំនាក់ទំនងវៀតណាម - កម្ពុជាត្រូវបាន​ពង្រឹង និងពង្រីកយ៉ាងខ្លាំងក្លា ក្រោមពាក្យស្លោកថា “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង"។

leftcenterrightdel
លោកប្រធានហូជីមិញបានអញ្ជើញទទួលជួបជាមួយព្រះអង្គម្ចាស់ នរោត្តម ភូរិស្សារ៉ា រដ្ឋមន្រ្តីក្រសួងការបរទេសនៃព្រះរាជាណាចក្រកម្ពុជាដែលមកបំពេញទស្សនកិច្ចនៅប្រទេសវៀតណាមកាលពី ថ្ងៃទី ១០ មករា ឆ្នាំ១៩៦៨  (រូបថត៖ vnanet.vn)
leftcenterrightdel
នាព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ១៩៨៣ ប្រជាជនរាជធានីភ្នំពេញជាង ៣ ម៉ឺននាក់​បានជូនដំណើរអង្គ​ទ័ព​លេខ៤ កងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានសម្រេចកាតព្វកិច្ចអន្តរជាតិ ត្រឡប់ទៅប្រទេសកំណើតវិញ។ (រូបថត៖ vnanet.vn)
leftcenterrightdel
ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថនរោត្តម សីហមុនី យាងទទួលស្វាគមន៍អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong អញ្ជើញ​មក​បំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជាក្នុងរយៈពេល ២ ថ្ងៃចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ (រូបថត៖ vnanet.vn)
leftcenterrightdel
នាព្រឹកថ្ងៃទី ៤ ខែតុលា ឆ្នាំ ២០១៩ នៅទីក្រុងហាណូយ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ច សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា  និងគណៈប្រតិភូនៃរាជរដ្ឋាភិបាលកម្ពុជាដែលអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម (រូបថត៖ vnanet.vn)
leftcenterrightdel
នាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៨ នៅអគាររដ្ឋសភា ប្រធានរដ្ឋសភាវៀតណាម លោកស្រី  Nguyen Thi Kim Ngan បានអញ្ជើញជួបពិភាក្សាជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរា​ជា​ណា​ច​ក្រ​កម្ពុជាក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចជា​ផ្លូវការនៅប្រទេសវៀតណាម (រូបថត៖ vnanet.vn)
leftcenterrightdel
នាព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២០ នៅទីក្រុងហាណូយ អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Le Hoai Trung និងរដ្ឋលេខាធិការក្រសួងមហាផ្ទៃកម្ពុជា លោក សុខ ផល បានអញ្ជើញជាសហអធិបតីនៃកិច្ចប្រជុំក្រុមការងារចម្រុះស្តីពីព្រំដែនគោក ជុំទី១ រវាងប្រទេសទាំងពីរ។ (រូបថត៖ vnanet.vn)
leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម និងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចុះហត្ថលេខាលើពិធីសារស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិដំណាក់កាល២០២០-២០២៤ និង​ផែនការសហប្រតិបត្តិការឆ្នាំ ២០២០ រវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរកាលពីថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០១៩ នៅទីក្រុងហាណូយ។ (រូបថត៖ vnanet.vn)
leftcenterrightdel
នាព្រឹកថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០២០ នៅទីស្នាក់ការរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Vu Quang Minh ដោយទទួលការផ្ទេរសិទ្ធិពីសំណាក់ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan ជាប្រធាន AIPA ឆ្នាំ២០២០ រួមជាមួយ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភាកម្ពុជា បានអញ្ជើញជាសហអធិបតីនៃពិធីប្រគល់ម៉ាស់របស់រដ្ឋសភាវៀតណាមជូនរដ្ឋសភា និងប្រជាជនកម្ពុជា។ (រូបថត៖ vnanet.vn)
leftcenterrightdel
ក្នុងដំណើរបំពេញទស្សនកិច្ចនៅកម្ពុជា នារសៀលថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០១៩ នៅខេត្តសៀមរាប អគ្គនាយករងនៃទីភ្នាក់ងារសារព័ត៌មានវៀតណាម លោក Le Quoc Minh បានជួបធ្វើការជាមួយអភិបាលរងខេត្តសៀមរាប  លោក នាក់ ណេរ៉ុន (រូបថត៖ vnanet.vn)
leftcenterrightdel
នាថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២០ ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាសហការជាមួយសមាគមសហព័ន្ធខ្មែរ-វៀតណាមបានជួយឧបត្ថម្ភជាបន្ទាន់ (លើកទី២) ជូនប្រជាជនកម្ពុជាដើមកំណើត​វៀត​ណាម និងប្រជាជនកម្ពុជាដែលមានជីវភាពរស់នៅជួបការលំបាកក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩។ (រូបថត៖ vnanet.vn)

បកប្រែដោយ Duy Hoan