នៅស្ថានអគ្គកុងស៊ុលសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្រុមបេសកកម្មខេត្ត Lam Dong បានប្រគល់ប្រាក់ ៤០០ លានដុងជូនបក្ខភាគ អាជ្ញាធរ និងប្រជាជននៃខេត្ត Champasak និងខេត្ត Bolykhamxay។ សកម្មភាពនេះក្នុង​បំណងពូនជ្រំទំនាក់ទំនងប្រពៃណីមិត្តភាពរវាងប្រទេសទាំងពីរ ព្រមទាំងពង្រីកស្មារតីអន្តរជាតិក្នុងការរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19។

leftcenterrightdel
ក្រុមបេសកកម្មខេត្ត Lam Dong ប្រគល់ថវិកា ៤០០ លានដុងជូនបក្ខភាគ អាជ្ញាធរ និងប្រជាជននៃខេត្ត Champasak និងខេត្ត Bolykhamxay (រូបថត៖ baolamdong.vn)

តាងនាមស្ថានអគ្គកុងស៊ុលឡាវ លោកស្រី Phimpha Keomixay អគ្គកុងស៊ុល បានថ្លែងអំណរគុណចំពោះមនោសញ្ចេតនារបស់បក្ខភាគ អាជ្ញាធរ និងប្រជាជនខេត្ត Lam Dong។ លោកស្រីរំពឹងថា ចំណង​សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរត្រូវបានពង្រីកនៅពេលខាងមុខនេះ។

leftcenterrightdel
ក្រុមបេសកកម្មក៏បានប្រគល់ថវិកា ២០០ លានដុងជូនអាណិកជនវៀតណាមនៅកម្ពុជា (រូបថត៖ baolamdong.vn)

ក្នុងឱកាសនេះ ក្រុមបេសកកម្មក៏បានប្រគល់ថវិកាចំនួន​ ២០០ លានដុងជូនអ្នកតំណាងស្ថានទូតវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជានៅច្រកទ្វារព្រំដែន Xa Mat ខេត្ត Tay Ninh ដើម្បីជួយអាណិកជនវៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ផងដែរ៕

បកប្រែដោយ Thuy Anh