leftcenterrightdel
ប្រជាជនដើមកំណើតវៀតណាមនៅកម្ពុជាចូលរួមកម្មវិធី

 

យោងតាមលោកអគ្គទីប្រឹក្សា  Lai Xuan Chien ឲ្យដឹងថា នាបច្ចុប្បន្ននេះ ប្រជាជនដើមកំណើតវៀតណាមកំពុងរស់នៅគ្រប់ខេត្ត ក្រុងនៃប្រទេសកម្ពុជា ដែលច្រើនជាងគេគឺរាជធានីភ្នំពេញ និងខេត្តចំនួន ៥ នៅជុំវិញតំបន់បឹងទន្លេសាប។ ប្រជាជនដើមកំណើតវៀតណាមដែលរស់នៅតំតាមបន់ទីក្រុង ភាគច្រើនមានការងារធ្វើប្រកបដោយស្ថិរភាព ជីវភាពរស់នៅប្រចាំថ្ងៃត្រូវបានលើកកំពស់ជានិច្ច។ ក៏​ប៉ន្តែ នៅតាមតំបន់​ជនបទ តំបន់ឆ្ងាយដាច់ស្រយាល ជាពិសេសតំបន់ទន្លេសាប ជីវភាពរស់នៅរបស់ប្រជាជននៅតែជួបការលំបាកជាច្រើន។ ដូច្នេះ សកម្មភាព​​បណ្តុះបណ្តាលវិជ្ជាជីវៈនឹងជួយ​ប្រជាជនឲ្យ​មាន​ឱកាសថ្មីក្នុង​ការជ្រើស​រើសការងារធ្វើប្រកបដោយស្ថិរភាព លើកកម្ពស់ជីវភាពរស់​នៅ​របស់ពួកគេ។

លោក Lai Xuan Chien បានមានប្រសាសន៍ថា៖ “ប្រជាជនមានការងារធ្វើផង និងរួមចំណែកក្នុង​ការអភិវឌ្ឍសហគ្រាសវៀតណាមនៅកម្ពុជាផង។ លើសពីនេះទៅទៀត ក្រុមហ៊ុនក៏បានជ្រើសរើសប្រជាជនកម្ពុជាឱ្យចូលធ្វើការនៅសហគ្រាសរបស់ខ្លួនផងដែរ។ បណ្តាក្រុមហ៊ុន​វៀត​ណាមធ្វើការល្អនៅកម្ពុជាគឺជាស្ពានតភ្ជាប់សម្រាប់​ជម្រុញ​ទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យមានការអភិវឌ្ឍកាន់តែរីកចម្រើនថែមទៀត”៕

បកស្រែ​ដោយ Duy Hoan