leftcenterrightdel
ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅខេត្តព្រះសីហនុ ផ្តល់អំណោយដើម្បីជួយគាំទ្រដល់ក្រុមគ្រួសារអាណិកជនវៀតណាម (រូបថត៖ vov.vn)

ក្នុងឱកាសនេះ លោក Vu Ngoc Ly អគ្គកុងស៊ុលវៀតណាមប្រចាំនៅខេត្តព្រះសីហនុ បានបញ្ជាក់ថា រដ្ឋាភិបាលវៀតណាម និងរាជរដ្ឋាភិបាលកម្ពុជានឹងយកចិត្តទុកដាក់ និងចាត់វិធានការជាច្រើនដើម្បីជួយគាំទ្រដល់ប្រជាជនឱ្យមានជីវភាពរស់នៅប្រកបដោយស្ថិរភាព។ លោកអគ្គកុងស៊ុលក៏បានស្នើឲ្យប្រជាជនត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់នូវការកាត់បន្ថយការធ្វើដំណើរពីរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាគោរពតាមវិធានការនៃក្រសួងសុខាភិបាលកម្ពុជា ក្នុងការបង្ការ និងទប់ទល់នឹងរោគរាតត្បាត។

គួរបញ្ជាក់ថា ស្ថានអគ្គកុងស៊ុលវៀតណាមក៏បានផ្តល់ម៉ាស់ចំនួន ៣,០០០សន្លឹក ជូនក្រុមគ្រួសារជនជាតិវៀតណាមដែលជួបការលំបាកនៅខេត្តព្រះសីហនុ កែប កំពត កោះកុង តាកែវ និងកំពង់ស្ពឺផងដែរ៕

បកប្រែដោយ Huyen Trang