leftcenterrightdel
លោកវរសេនីយ៍ឯក Nguyen Thanh Chinh  និងលោកញ៉ែម វ៉ាលី  អញ្ជើញ​ជាសហអធិបតីក្នុងពិធី (រូប​ថត៖ vov.vn)

អញ្ជើញចូលរួមក្នុងពិធីនេះមានលោក ញ៉ែម វ៉ាលី អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការនៃក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា លោកវរសេនីយ៍ឯក Nguyen Thanh Chinh  ប្រធានការិយាល័យអនុព័ន្ធយោធា វៀតណាមប្រចាំកម្ពុជា ថ្នាក់ដឹកនាំខេត្តកំ​ពង់​ស្ពឺ រួមជាមួយតំណាងអង្គការមហាជន កងកម្លាំងប្រដាប់អាវុធ និស្សិត និងប្រជាជនគ្រប់ស្រទាប់វណ្ណៈក្នុងតំបន់។

ថ្លែង​ក្នុង​ពិធីលោក ញ៉ែម វ៉ាលី បានសង្កត់ធ្ងន់ថា ប្រជាជនកម្ពុជាមិនអាចបំភ្លេចបានឡើយនូវការជួយគាំទ្រ និងជំនួយរបស់វៀតណាម និង​កង​​​ទ័ព​ស្ម័គ្រចិត្តវៀតណាមក្នុងការវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលនាំមកនូវការរស់ឡើងវិញ និងការអភិវឌ្ឍដល់ប្រទេសកម្ពុជា។ លោកអះអាងថា បើគ្មានជ័យជំនះ ៧ មករា ឆ្នាំ១៩៧៩ នឹងគ្មានប្រទេសកម្ពុជាសព្វថ្ងៃនេះទេ។

ដោយ​សង្កត់ធ្ងន់លើអត្ថន័យនៃការសាងសង់ស្តូបមិត្តភាពកម្ពុជា - វៀតណាម លោក ញ៉ែម វ៉ាលី មានប្រសាសន៍ថា ប្រទេស​កម្ពុជា​​ជាប្រទេស​​​កាន់​ព្រះពុទ្ធសាសនា ប្រជាជនកម្ពុជាតែងតែប្រកាន់ខ្ជាប់នូវសីលធម៌ “ផឹកទឹកនឹកដល់ប្រភព ជ្រកម្លប់នឹកដល់អ្នកដាំ” ហើយប្រទេស​កម្ពុជា​យើងខ្ញុំត្រូវបានរំដោះនោះគឺដោយការជួយគាំទ្រយ៉ាងខ្លាំងក្លាពីវៀតណាម។ ស្តូបមិត្តភាពនេះបង្ហាញពីការដឹងគុណយ៉ាងជ្រាលជ្រៅចំ​ពោះ​កង​ទ័ព​កម្ពុជានិងវៀតណាមដែលបានលះបង់គ្រប់បែបយ៉ាងដើម្បីជួយប្រទេសកម្ពុជាអោយរួចផុតពីគ្រោះមហន្តរាយនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត។

លោក​វរសេនីយ៍ឯក Nguyen Thanh Chinh ប្រធានការិយាល័យ​អនុព័ន្ធ​យោធា​វៀតណាមប្រចាំនៅព្រះរាជាណាចក្រកម្ពុជាបានវាយតម្លៃខ្ពស់ចំពោះអត្ថន័យដំធំធេងនៃកិច្ចសហប្រតិបត្តិការល្អរវាងកងទ័ព និងប្រជាជននៃប្រទេសទាំងពីរ។ លោកបានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងប្រជាជនមូលដ្ឋានដែលបានគាំទ្រអស់ពីចិត្តចំពោះគោលនយោបាយ ក៏ដូចជាដំណើរការកសាងស្តូបមិត្តភាពនេះផង​ដែរ៕

បកប្រែដោយ Thanh Cong