លោកជំទាវ ម៉ែន សំអន ជូនពរបក្សខេត្ត អាជ្ញាធរ និងប្រជាជនខេត្ត Long An ឲ្យទទួលបានជោគជ័យថ្មីៗជាច្រើនថែមទៀត ហើយបន្តជំរុញស្មារតីសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍជាមួយបណ្តាមូលដ្ឋាននានានៃព្រះរាជាណាចក្រកម្ពុជា។ លោកជំទាវ ម៉ែន សំអន បានសម្តែងនូវការសប្បាយរីករាយដែលបានឃើញការផ្លាស់ប្តូរថ្មីរបស់ខេត្ត Long An  ដែលក្នុងនោះ ផ្លូវគមនាគមត្រូវបានសាងសង់ជាច្រើន ហើយសាលារៀន និងមណ្ឌលសុខាភិបាលត្រូវបានជួសជុលកែលម្អជាបន្តបន្ទាប់។

លោកជំទាវម៉ែន សំអន បានសង្កត់ធ្ងន់ថា ប្រទេសកម្ពុជាមានភាពរីកច្រើនដូចសព្វថ្ងៃនេះគឺមានការរួមចំណែកដ៏ធំធេងពីកងទ័ពស្ម័គ្រចិត្តវៀតណាម។ ប្រជាជនកម្ពុជានឹងមិនបំភ្លេចបានឡើយនូវមនោសញ្ចេតនាដ៏ថ្លៃថ្នូរនោះ។ លោកជំទាវក៏បានថ្លែងអំណរគុណចំពោះគណៈកម្មាធិការបក្ស អាជ្ញាធរ និងប្រជាជនខេត្ត Long An  ដែលបានជួយគាំទ្រយ៉ាងខ្លាំងក្នុងវិស័យអប់រំ ការថែទាំសុខភាព និងការផ្ទេរវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាក្នុងវិស័យកសិកម្មសម្រាប់ខេត្តស្វាយរៀង និងខេត្តព្រៃវែងនៃប្រទេសកម្ពុជា។

leftcenterrightdel
លេខានៃគណៈកម្មាធិការបក្ស និងជាប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត Long An លោក Pham Van Ranh ទទួលជួបលោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា (រូប​ថត៖ vnanet.vn)

លេខានៃគណៈកម្មាធិការបក្សខេត្ត និងជាប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត Long An លោក Phan Van Ranh បានថ្លែងអំណរគុណលោកជំទាវ ម៉ែន សំអន និងគណៈប្រតិភូនៃព្រះរាជាណាចក្រកម្ពុជាដែលបានអញ្ជើញមកជូនពរឆ្នាំថ្មីគណៈកម្មាធិការបក្ស អាជ្ញាធរ និងប្រជាជនខេត្ត Long An ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម ឆ្នាំ២០២០។ លោក Pham Van Ranh បានសម្តែងនូវគោលបំណងថា នៅឆ្នាំ ២០២០ និងបណ្តាឆ្នាំបន្តបន្ទាប់ ខេត្តស្វាយរៀង ខេត្តព្រៃវែង និងខេត្ត Long An នឹងបន្តសហប្រតិបត្តិការឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ជាពិសេសក្នុងការអភិវឌ្ឍន៍ពាណិជ្ជកម្ម និងសេវាកម្មនៅតាមតំបន់ព្រំដែន បន្តពន្លឿនការងារបោះបង្គោលព្រំដែនដែលនៅសេសសល់ រួមចំណែកក្នុងការកសាង និងថែរក្សាព្រំដែនឲ្យមានសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ ដើម្បីការអភិវឌ្ឍន៍៕

ជាពិសេស លោកលេខានៃគណៈកម្មាធិការបក្សខេត្ត Long An បានស្នើឱ្យលោកជំទាវ ម៉ែន សំអាន និងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាយកចិត្តទុកដាក់ក្នុងការពន្លឿនការធ្វើផ្លូវនៅច្រកទ្វារព្រំដែនជាតិ Binh Hiep (ទីរួមខេត្ត Kien Tuong, Long An) ដើម្បី​ជួយ​សម្រួលឲ្យប្រជាជននៃប្រទេសទាំងពីក្នុងការជួបប្រាស្រ័យ ដោះដូរទំនិញ។ ទន្ទឹមនឹងនេះ បន្តជួយគាំទ្រដល់ការស្វែងរកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមដែលបានពលីជីវិតនាសម័យសង្គ្រាមនៅប្រទេសកម្ពុជា៕

បកប្រែដោយ Thanh Cong