លើកតម្កើងប្រពៃណីសាមគ្គីភាព ចំណងមិត្តភាព និងការគាំទ្រគ្នាទៅវិញទៅមករបស់ប្រជាជនវៀតណាម ក្រុមហ៊ុន Metfone តាមរយៈស្ថានទូតវៀតណាម ស្ថានអគ្គកុងស៊ុល និងសមាគមខ្មែរ-វៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា បានផ្តល់អំណោយចំនួន ១០៧៥ ចំណែក ដែលមានតម្លៃ ២២៦៥៥ ដុល្លារដល់ប្រជាជនដើមកំណើតវៀតណាមនៅប្រទេសកម្ពុជា។

leftcenterrightdel
លោក Cao Manh Duc អគ្គនាយកក្រុមហ៊ុនមិត្តហ្វូន  (រូប​ថត៖ vov.vn)

ចែករំលែកជាមួយប្រជាជន លោក Cao Manh Duc អគ្គនាយកក្រុមហ៊ុនមិត្តហ្វូន  មានប្រសាសន៍ថា ការរួមចំណែក និងចែករំលែកជាមួយសហគមន៍វៀតណាមនៅកម្ពុជា គឺជាបេសកកម្មមួយដែលក្រុមហ៊ុនតែងតែប្តេជ្ញាចិត្តធ្វើ។ មិត្តហ្វូនតែងតែដឹងអំពីការទទួលខុសត្រូវរបស់ខ្លួនក្នុងការរួមចំណែកដល់ការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃសហគមន៍ប្រទេសសាមី រួមទាំងសហគមន៍វៀតណាមផងដែរ។

leftcenterrightdel
លោក Cao Manh Duc ប្រគល់អំណោយជូនតំណាងប្រជាជនដើមកំណើតវៀតណាមនៅកម្ពុជា (រូប​ថត៖ vov.vn)

តាមរយៈអំណោយ ក្រុមហ៊ុនសង្ឃឹមថានឹងរួមចំណែកនាំមកនូវភាពរីករាយ និងភាពកក់ក្តៅដល់ប្រជាជនក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម  ជាមួយនឹងក្តីសង្ឃឹម និងជំនឿជាច្រើននាពេលអនាគត។ លោក Cao Manh Duc សង្ឃឹមថា ការគាំទ្រពីក្រុមហ៊ុន Metfone រួមជាមួយនឹងការយកចិត្តទុកដាក់របស់រដ្ឋាភិបាល ស្ថានទូតវៀតណាម និងអង្គការសង្គមនានា នឹងជំរុញទឹកចិត្តប្រជាជនឱ្យក្រោកឡើង និងលើកកម្ពស់ជីវភាពរបស់ពួកគេ។

leftcenterrightdel
លោក Nguyen Minh Vu ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា  (រូប​ថត៖ vov.vn)

leftcenterrightdel
 លោក Nguyen Minh Vu ប្រគល់​អំណោយ​ជូន​ប្រជា​ជន​ដើម​កំណើត​វៀត​ណាម​ (រូប​ថត៖ vov.vn)

ថ្លែងមតិក្នុងពិធីនេះ លោក Nguyen Minh Vu ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា  បានសង្កត់ធ្ងន់លើតួនាទីសំខាន់របស់ធុរកិច្ចវៀតណាមនៅកម្ពុជា ដូចជាក្រុមហ៊ុន Metfone ក្នុងការគាំទ្រជនជាតិវៀតណាមនៅក្រៅប្រទេស និងការពង្រឹងទំនាក់ទំនងមិត្តភាពរវាងវៀតណាម និងកម្ពុជា។ លោកឯកអគ្គរដ្ឋទូតក៏បានលើកទឹកចិត្តប្រជាពលរដ្ឋឱ្យខិតខំប្រឹងប្រែងឥតឈប់ឈរ ប្រឹងប្រែងបន្ថែមទៀត ជំនះការលំបាកនាពេលបច្ចុប្បន្ន និងឆ្ពោះទៅរកអនាគតដ៏ត្រចះត្រចង់។ លោកឯកអគ្គរដ្ឋទូតបានមានប្រសាសន៍ថា ចាំបាច់ត្រូវផ្តល់អាទិភាពពិសេស និងយកចិត្តទុកដាក់ក្នុងការវិនិយោគលើវិស័យអប់រំសម្រាប់ក្មេងៗដើមកំណើតវៀតណាមនៅកម្ពុជា ដើម្បីឱ្យពួកគេមានលក្ខណៈសម្បត្តិ និងចំណេះដឹងដើម្បីក្រោកឡើង គ្រប់គ្រងជីវិតរបស់ពួកគេយ៉ាងពិតប្រាកដ និងរួមចំណែកដល់អនាគត និងជាផ្នែកមួយក្នុងការពង្រឹងមុខមាត់សហគមន៍វៀតណាមនៅកម្ពុជា៕

បកប្រែដោយ Duy Hoan