leftcenterrightdel
ទិដ្ឋភាពនៃសិក្ខាសាលា

សិក្ខាសាលានេះបានប្រព្រឹត្តទៅនាថ្ងៃទី ២១ និងថ្ងៃទី ២២ ខែសីហា ដោយមានសកម្មភាពសំខាន់ៗដូចជា៖ ការចែករំលែកព័ត៌មានអំពីស្ថានភាពជំងឺឆ្លងដែលរីករាលដាលឆ្លងព្រំដែន; យន្តការចែករំលែកព័ត៌មាន; ភាពងាយស្រួល និងបញ្ហាឧបសគ្គ និងសំណូមពរ; ការពិនិត្យលទ្ធផលនៃការអនុវត្តកិច្ចព្រមព្រៀងស្តីពីការធ្វើចត្តាឡីស័កនៅព្រំដែន ដែលបានចុះហត្ថលេខារវាងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាក្នុងឆ្នាំ ២០០៦ ព្រមទាំងដាក់ចេញសកម្មភាពកិច្ចសហប្រតិបត្តិការផ្នែកវេជ្ជសាស្រ្ដក្នុងការបង្ការ និងប្រយុទ្ធនឹងជំងឺឆ្លង និងព្រឹត្តិការណ៍សុខភាពសាធារណៈ និងសកម្មភាពធ្វើចត្តាឡីស័កតាមច្រកទ្វារព្រំដែននាពេលខាងមុខ។

leftcenterrightdel
ប្រតិភូអញ្ជើញ​ចូលរួម​សិក្ខសាលា

ក្នុងសុន្ទរកថាបើកក្នុងសិក្ខាសាលា លោកបណ្ឌិត Nguyen Luong Tam អនុប្រធាននាយកដ្ឋានបង្ការជំងឺ ក្រសួងសុខាភិបាលវៀតណាមបានសង្កត់ធ្ងន់ថា៖ វិស័យសុខាភិបាលវៀតណាមតែងតែយល់ដឹងយ៉ាងច្បាស់អំពីសារៈសំខាន់នៃការសម្របសម្រួលអន្តរវិស័យ (ជាពិសេសរវាងវិស័យសុខាភិបាល និងពេទ្យសត្វ) ក៏ដូចជាការចែករំលែកព័ត៌មាន និងកិច្ចសហប្រតិបត្តិការក្នុងការត្រៀម និងឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺឆ្លង និងការសង្គ្រោះបន្ទាន់ផ្នែកសុខភាពសាធារណៈនៅច្រកព្រំដែនរវាងប្រទេសទាំងពីរ ស្របតាមលក្ខខណ្ឌនៃអនុសញ្ញាអន្តរជាតិ (បទប្បញ្ញត្តិសុខភាពអន្តរជាតិឆ្នាំ២០២៥) កិច្ចព្រមព្រៀងស្តីពីការធ្វើចត្តាឡីស័កតាមព្រំដែន និងបទប្បញ្ញត្តិច្បាប់របស់ប្រទេសនីមួយៗ។

វៀតណាមក៏បានកំណត់យ៉ាងច្បាស់នូវតម្រូវការក្នុងការបន្តពង្រឹងការសម្របសម្រួលអន្តរវិស័យនៅច្រកទ្វារព្រំដែន និងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការចែករំលែកព័ត៌មានអំពីជំងឺ ទប់ស្កាត់ ប្រឆាំង ស៊ើបអង្កេត តាមដាន និងវាយតម្លៃហានិភ័យរវាងខេត្តជាប់ព្រំដែនវៀតណាម និងកម្ពុជា រួមចំណែកធានាសុវត្ថិភាពសុខភាពសម្រាប់ប្រជាជនរស់នៅតាមព្រំដែន និងសន្តិសុខនៅតាមតំបន់ព្រំដែនរវាងប្រទេសទាំងពីរ៕

បកប្រែដោយ Duy Hoan