ក្នុងដំណើរទស្សនកិច្ចនេះ លោកស្រីអនុរដ្ឋមន្ត្រី Le Thi Thu Hang និងគណៈប្រតិភូបានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងមូលដ្ឋាន ព្រមទាំងបានទៅសួរសុខទុក្ខសហគមន៍អាណិកជនវៀតណាមនៅកម្ពុជា កំពុងរស់នៅនៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុនៃភាគនិរតីប្រទេសកម្ពុជា។ ក្នុងជំនួបពិភាក្សាការងារជាមួយអាជ្ញាធរមូលដ្ឋាននៃប្រទេសសាមី លោកស្រីអនុរដ្ឋមន្ត្រី Le Thi Thu Hang បានបញ្ជាក់យ៉ាងច្បាស់ថា សហគមន៍អាណិកជនវៀតណាមនៅកម្ពុជា ជាសហគមន៍វ័យក្មេងដែលមានមនុស្សក្នុងវ័យធ្វើការ និងកុមារក្នុងវ័យសិក្សាភាគច្រើន ដោយមានបំណងចង់រួមចំណែកជាវិជ្ជមានក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា។

leftcenterrightdel
គណៈប្រតិភូជួបពិភាក្សាការងារជាមួយលោក ម៉ង់ ស៊ីណែត អភិបាលខេត្តព្រះសីហនុ (រូបថត៖ vnanet.vn)

ដោយឈរលើមូលដ្ឋាននោះ លោកស្រីអនុរដ្ឋមន្ត្រី Le Thi Thu Hang សង្ឃឹមថា អាជ្ញាធរកម្ពុជានឹងបន្តយកចិត្តទុកដាក់ និងបង្កើតលក្ខណៈងាយស្រួលសម្រាប់សហគមន៍អាណិកជនវៀតណាមនៅកម្ពុជារស់នៅដោយស្របច្បាប់ និងកុមារដែលមានដើមកំណើតវៀតណាម បានទៅសាលារៀនបង្កើនការផ្សព្វផ្សាយដើម្បីឲ្យសហគមន៍វៀតណាមយល់អំពីបទប្បញ្ញត្តិរបស់កម្ពុជាលើឯកសារច្បាប់ ក៏ដូចជាការអនុវត្តច្បាប់។

រីឯថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ថ្នាក់ដឹកនាំសាលាក្រុងភ្នំពេញនិងថ្នាក់ដឹកនាំខេត្តព្រះសីហនុ បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍជាក់ស្តែងកាន់តែខ្លាំងឡើងនៃទំនាក់ទំនងវៀតណាម-កម្ពុជា; បានអះអាងនូវគោលនយោបាយបង្កលក្ខណៈងាយស្រួលសម្រាប់ជនបរទេស ក្នុងនោះមានអាណិកជនវៀតណាមនៅកម្ពុជារស់នៅប្រកបដោយស្ថិរភាព ក្នុងស្មារតីគោរពច្បាប់របស់កម្ពុជា៕

បកប្រែដោយ Thanh Cong