leftcenterrightdel
ទិដ្ឋភាពនៃជំនួប

ចាប់ពីឆ្នាំ ២០០៩ រហូតមកដល់បច្ចុប្បន្ន ខេត្ត Dong Nai បានចុះអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការជាមួយខេត្តកំពង់ធំ និងខេត្តកំពង់ចាម លើវិស័យជាច្រើន។ ខេត្ត Dong Nai បច្ចុប្បន្នមានអង្គភាពអាជីវកម្មចំនួន ៣ ដែលកំពុងវិនិយោគលើគម្រោងចំនួន ៥ នៅកម្ពុជា ជារៀងរាល់ឆ្នាំផ្តល់អាហារូបករណ៍ពេញលេញចំនួន ១០ ដល់និស្សិតកម្ពុជាដែលកំពុងសិក្សានៅសាកលវិទ្យាល័យ និងមហាវិទ្យាល័យក្នុងខេត្ត...

leftcenterrightdel
លោក Nguyen Hong Linh ប្រគល់វត្ថុអនុស្សាវរីយ៍​ជូន​លោក ច័ន្ទ សូរិកាន អគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងហូជីមិញ

leftcenterrightdel
ប្រតិភូថតរូប​ទុក​ជា​អនុស្សាវរីយ៍

ភាគីទាំងពីរបានសម្តែងនូវបំណងចង់ពង្រឹង និងជំរុញកិច្ចសហប្រតិបត្តិការ និងការតភ្ជាប់ការវិនិយោគ រួមចំណែកដល់ការអភិវឌ្ឍន៍រួម ជាពិសេសការបង្កើតការងារដល់ប្រជាពលករក្នុងស្រុកនៅក្នុងខេត្តនានារបស់កម្ពុជា ពង្រឹងកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាន និងធុរកិច្ចកម្ពុជាជាមួយខេត្ត Dong Nai នាពេលខាងមុខ៕

បកប្រែដោយ Duy Hoan