ក្នុងកិច្ចពិភាក្សាការងារនេះ ភាគីទាំងពីរបានឯកភាពលើខ្លឹមសារនៃការសម្របសម្រួលអនុវត្តភារកិច្ចស្វែងរក និងប្រមូលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមដែលពលីជីវិតនៅតំបន់ខេត្តស្វាយរៀង កម្ពុជា។ ភាគីទាំងពីរបានឯកភាពបន្តសម្របសម្រួលអនុវត្តភារកិច្ចនាពេលខាងមុខ។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចពិភាក្សាការងារ

ចាប់ពីឆ្នាំ២០០១ ដល់បច្ចុប្បន្ន ក្រុម K73 បញ្ជាការដ្ឋានយោធាខេត្ត Long An បានសម្របសម្រួលស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលីចំនួន ១,៩៣៣ អដ្ឋិធាតុ និងផ្នូរសមូហភាពចំនួន ៥ (មានអដ្ឋិធាតុយុទ្ធជនពលីប្រហែល ២៣០ អដ្ឋិធាតុ) នៅតំបន់ខេត្តស្វាយរៀង។ លទ្ធផលនោះបានបញ្ជាក់ពីការសម្របសម្រួលយ៉ាងជិតស្និទ្ធរវាងគណៈកម្មការដឹកនាំលេខ៥១៥ ខេត្ត Long An គណៈកម្មការជំនាញខេត្ត Long An និយាយដោយឡែក ក៏ដូចជារវាងខេត្ត Long An និងខេត្តស្វាយរៀងនិយាយរួម។

អភិបាលខេត្តស្វាយរៀង បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះកងទ័ព និងប្រជាជនវៀតណាម ដែលពលីជីវិតក្នុងបុព្វហេតុរំដោះជាតិកម្ពុជា ដើម្បីឱ្យប្រជាជនកម្ពុជាមានសុខសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃនេះ។ លោក ប៉េង ពោធិ៍សា បានមានប្រសាសន៍ថា ខេត្តស្វាយរៀងនឹងជំរុញការឃោសនាដល់ប្រជាជន ដើម្បីផ្តល់ព័ត៌មានអំពីយុទ្ធជនពលីវៀតណាម និងអ្នកជំនាញវៀតណាមដែលពលីជីវិតក្នុងសម័យសង្គ្រាម។

ក្នុងឱកាសនេះ គណៈប្រតិភូនៃគណៈកម្មការដឹកនាំលេខ ៥១៥ ខេត្ត Long An បានជូនពរឆ្នាំថ្មីដល់លោកអភិបាលខេត្ត មន្ត្រីរាជការ និងប្រជាជនទូទាំងខេត្តស្វាយរៀង ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ២០២៤  និងជូនពរឱ្យទំនាក់ទំនងល្អរវាងខេត្ត Long An និងខេត្តស្វាយរៀងកាន់តែរឹងមាំ និងសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច ពាណិជ្ជកម្មតាមព្រំដែនរវាងមូលដ្ឋាន​ទាំងពីរ៕

បកប្រែដោយ Huyen Trang