leftcenterrightdel
លោក Nguyen Huy Tang ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជាជូនអំណោយដល់ប្រជាពលរដ្ឋ

ថ្លែងក្នុងកម្មវិធីនេះ លោកឯកអគ្គរដ្ឋទូត Nguyen Huy Tang បានវាយតម្លៃខ្ពស់ចំពោះអត្ថន័យនៃកម្មវិធីពិនិត្យសុខភាព និងផ្តល់ថ្នាំពេទ្យលើកនេះរបស់ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យជោរៃ-ភ្នំពេញ និងធុរកិច្ចមួយចំនួនសម្រាប់ប្រជាពលរដ្ឋខ្មែរដើមកំណើត​វៀត​ណាម និងប្រជាជនកម្ពុជា ជាពិសេសគ្រួសារដែលមានជីវភាពរស់នៅជួបការលំបាកខ្លាំង និងមិនសូវមានលទ្ធភាពទទួលបានសេវាសុខាភិបាល និងការថែទាំសុខភាពផ្ទាល់ខ្លួន។

leftcenterrightdel
គ្រូពេទ្យនៅមន្ទីរពេទ្យជោរៃ-ភ្នំពេញ ពិនិត្យសុខភាពដល់បងប្អូនប្រជាជន

លោកឯកអគ្គរដ្ឋទូត Nguyen Huy Tang បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល និងប្រជាជនខេត្តក្រចេះដែលតែងតែគាំទ្រ និងជួយសហគមន៍អាណិកជនវៀតណាមដែលរស់នៅក្នុងតំបន់ ព្រមទាំងលោកស្នើឲ្យបងប្អូនអាណិកជនវៀតណាមនៅខេត្តក្រចេះត្រូវគោរពច្បាប់នៃព្រះរាជាណាចក្រកម្ពុជា និងបទប្បញ្ញត្តិរបស់អាជ្ញាធរមូលដ្ឋាន ខិតខំលើកកម្ពស់ជីវភាពរស់នៅ រួបរួមជាមួយប្រជាជនកម្ពុជាកសាងជីវភាពឲ្យកាន់តែល្អប្រសើរនិងរីកចម្រើន។

leftcenterrightdel
លោកស្រី ខាំ សុភាព អភិបាលរងខេត្តក្រចេះ

ក្នុងនាមអាជ្ញាធរមូលដ្ឋាន លោកស្រី ខាំ សុភាព អភិបាលរងខេត្តក្រចេះ បានវាយតម្លៃថា នេះគឺជាកម្មវិធីដ៏មានអត្ថន័យដែលស្របតាមគោលនយោបាយអាទិភាពទាំង ៦ ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ លោកស្រី ខាំ សុភាព បានបញ្ជាក់ថា៖ “កម្មវិធីថ្ងៃនេះ របស់ស្ថានទូតវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជាពិតជាបានបំពេញតម្រូវការរបស់ប្រជាពលរដ្ឋក្នុងតំបន់  រួមចំណែកជួយដល់អាជ្ញាធរខេត្តក្រចេះក្នុងការផ្តល់សេវាថែទាំសុខភាពមានគុណភាព​ និងប្រសិទ្ធភាពជូនប្រជាពលរដ្ឋ”៕

បកប្រែដោយ Pham Diep