ទីសក្ការៈបូជា និងរក្សាទុកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមនៅខេត្តប៉ៃលិន​ បានចាប់ផ្តើមបើកការដ្ឋាន នៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៣ និងបានបញ្ចប់បន្ទាប់ពីការសាងសង់ជាងមួយខែ រួមមានអាគារសម្រាប់រក្សាទុកអដ្ឋិធាតុយុទ្ធជនពលី ទីធ្លាសម្រាប់ដាំផ្កា និងដើមឈើលម្អ   ដោយចំណាយសរុបប្រមាណ ១៨០០០ ដុល្លារអាមេរិក ដែលឧបត្ថម្ភដោយក្រុមហ៊ុន Metfone ចំណុះសម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្ម និងទូរគមនាគមន៍កងទ័ព (Viettel) ក្រុមហ៊ុន eMoney និងក្រុមហ៊ុន GIS Cambodia ជាក្រុមហ៊ុនសមាជិករបស់ Viettel។

leftcenterrightdel
ប្រិតភូទាំងឡាយអុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីជាកងទ័ពស្ម័គ្រចិត្ដវៀតណាម (រូបថត៖ vnanet.vn)

ថ្លែងក្នុងពិធីនេះ លោកឧត្តមសេនីយ៍ឯក ឯកសំអូន មេបញ្ជាការយោធភូមិភាគទី៥ នៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ថា ប្រជាជនកម្ពុជាមិនអាចបំភ្លេចបាននូវពលីកម្មដ៏ធំធេងរបស់កងទ័ពស្ម័គ្រចិត្តវៀតណាមដែលជួយសង្គ្រោះប្រជាជនកម្ពុជាឲ្យរួច​ផុត​​ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ លោកមេបញ្ជាការ ឯក សំអូន បានសង្កត់ធ្ងន់ថា កម្ពុជាមានភារកិច្ចរួមជាមួយវៀតណាមស្វែងរកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមដើម្បីនាំយកអដ្ឋិធាតុទាំងនោះវិលត្រឡប់ទៅមាតុភូមិវិញ​៕

បកប្រែដោយ Pham Diep