អញ្ជើញចូលរួមក្នុងពិធីនេះ ភាគីវៀតណាមមានលោកឧត្ដមសេនីយ៍ត្រី Du Truong Giang មេបញ្ជាការរងយោធភូមិភាគទី៧ ប្រធានក្រុមបេសកកម្មក្រសួងការពារប្រទេសវៀតណាម ក៏ដូចជាតំណាងបណ្ដាស្ថាប័ននៃក្រសួងការពារប្រទេសវៀតណាម បញ្ជាការដ្ឋានយោធភូមិភាគទី៧ និងខេត្ត Dong Nai។ ខាងភាគីកម្ពុជាមានលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រធានក្រុមបេសកកម្មក្រសួងការពារជាតិកម្ពុជា និងអគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំទីក្រុងហូជីមិញ រួមជាមួយតំណាងទីភ្នាក់ងារនៃកងយោធពលខេមរភូមិន្ទ។

leftcenterrightdel
អនុវត្តការធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជន នៃកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា

ថ្លែងក្នុងពិធីនេះ លោកនាយឧត្តមសេនីយ៍ សៅ សុខា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបក្ស រដ្ឋាភិបាល និងកងទ័ពប្រជាជនវៀតណាម ដែលបានជួយកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា និងប្រជាជនកម្ពុជាផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងកសាងប្រទេសកម្ពុជា សន្តិភាព និងអភិវឌ្ឍន៍ដូចសព្វថ្ងៃនេះ។ លោកនាយឧត្តមសេនីយ៍ សៅ សុខា ក៏បានថ្លែងអំណរគុណចំពោះបញ្ជាការដ្ឋានយោធភូមិភាគទី៧ អាជ្ញាធរមូលដ្ឋាន និងខេត្ត Dong Nai ដែលបានយកចិត្តទុកដាក់ គាំទ្រ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជន នៃកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា។

leftcenterrightdel
ប្រតិភូចូលរួមពិធី

អង្គភាពលេខ ១២៥ ជាអង្គភាពដើមនៃកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា (បច្ចុប្បន្នជាកងយោធពលខេមរភូមិន្ទ) ដែលត្រូវបានបង្កើតឡើងដោយលោក ហ៊ុន សែន (បច្ចុប្បន្នជានាយករដ្ឋមន្រ្តីកម្ពុជា) ជាមេបញ្ជាការ។ តំបន់នេះត្រូវបានសាងសង់ទៅជាបូជនីយដ្ឋាន ដោយទុកតំបន់នេះជាមណ្ឌលកេរិ៍្តដំណែលប្រវត្តិសាស្ត្រនៃអង្គភាពលេខ ១២៥។ នេះជានិមិត្តរូបនៃចំណងសាមគ្គីភាព មិត្តភាព និងភាពស្មោះត្រង់រវាងប្រជាជាតិទាំងពីរ និងកងទ័ពនៃប្រទេសទាំងពីរ៕

បកប្រែដោយ Thuy Anh