បន្ទាប់ពីរយៈពេល ៥ ឆ្នាំនៃការចុះហត្ថលេខានោះ សេចក្តីថ្លែងការណ៍រួមលើកទី ៥ ស្តីពីការកសាងខ្សែព្រំដែន​វៀតណាម-កម្ពុជា សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍ ឆ្នាំ២០១៧ នៅខេត្តកំពត ត្រូវបានអនុវត្តន៍ និងសម្រេចបានលទ្ធផលជាក់ស្តែងជាច្រើន។ សកម្មភាពសហប្រតិបត្តិការរវាងរណសិរ្សមាតុភូមិវៀតណាមជាមួយរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាបាននិងកំពុងពង្រឹងនិងផ្លាស់ថ្មីដែលចូលរួមចំណែកក្នុងបុព្វហេតុកសាង និងការពារមាតុភូមិ និងការអភិវឌ្ឍរបស់ប្រទេសនិមួយៗ​។

leftcenterrightdel
ពិធីចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្ដីពីលទ្ធផលនៃសន្និសីទអន្តរជាតិលើកទី ៦ ស្តីពីការកសាងខ្សែព្រំដែនវៀតណាម - កម្ពុជា សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍ឆ្នាំ ២០២២ (រូបថត៖ vnanet.vn)

ថ្លែងមតិក្នុងពិធីបើកសន្និសីទ លោក Le Tien Chau អនុប្រធាននិងជាអគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមបានអះអាងថា សន្និសីទនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងចំណោមព្រឹត្តិការណ៍នៃ “ឆ្នាំមិត្តភាពវៀតណាម - កម្ពុជា ឆ្នាំ២០២២”។ ដោយមានជំនឿយ៉ាងមុតមាំលើការអភិវឌ្ឍដ៏ល្អនៃទំនាក់ទំនង “អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ ស្ថិតស្ថិរយូរអង្វែង” រវាងប្រទេសទាំងពីរ យើងកាន់តែប្ដេជ្ញាចិត្តរក្សា និងពូនជ្រំសាមគ្គីភាព មិត្តភាពរវាងវៀតណាម និងកម្ពុជារីកចម្រើនជារៀងរហូត ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។

នៅក្នុងសន្និសីទនេះដែរ គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម និងក្រុមប្រឹក្សាជាតិនៃរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាបានឯកភាពគ្នាលើទិសដៅ ភារកិច្ច និងសម្របសម្រួលក្នុងការកសាងព្រំដែនវៀតណាម-កម្ពុជាប្រកបដោយសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ដំណាក់កាល ២០២២-២០២៥៕

បកប្រែដោយ Thuy Anh